លីតា Film auto work បើកសម្ភោធភ្លាម ប្រកាស Free ជូនអ្នកសិល្បៈ 100% ភ្លាម

0

កាលពីថ្ងៃទី21ខែកក្កដា ឆ្នាំ 2025 មុននេះ លីតា Film auto Work បានធ្វើពីធីកាត់ខ្សែរបូសម្ភោធហាងថ្មី យ៉ាងអធឹកអធមក្នុងនោះ គេឃើញមានវត្តមានភ្ញៀវកិត្តយសនិង តារាល្បីៗយ៉ាងច្រើនកុះករចូលរួម ក្រោមការអញ្ជើញរបស់លោក រិទ្ធ អូមេហ្គោ និង លោក ផុបដែលជាដៃគូរសហការ។

នៅក្នុងពិធីនេះមានការប្រកាស Promotion ពិសេសមិនធ្លាប់មាន សំរាប់ការបើកសំម្ភោធជាផ្លូវការនេះ លីតា Film auto work សំរាប់អតិថិជនមកបិតឡាន uv ប្តូរពណ៍ បិត Film ហើយ អាចយកទៅប្រើសិន បាន មួយខែពេញចិត្តថាគុណភាពនៃស្កុត Film ល្អមែនចាំបង់ប្រាក់ក៏បាន។

អ្វីដែលកាន់តែពិសេសបន្ថែមពីលើទៅទៀតនោះលោក រិទ្ធ អូមេហ្គោ និងដៃគូសហការបានប្រកាសសាធារណៈនៅក្នុងពិធីថាសម្រាប់អ្នកសិល្បៈមិនថាល្បី មិនល្បី អីទេឲ្យតែជាអ្នកសិល្បៈ ហើយចង់យកឡាន រឺ ម៉ូតូ មកបិទ ស្កុត film UV អាចបិទបាននៅក្នុងហាង លីតា film auto workរបស់ខ្លួនបានដោយមិនគិតប្រាក់សូម្បីតែមួយដុល្លារ។

លោកបន្តទៀតថាសម្រាប់ថវិការដែលបានមកពីការចង់ដៃរបស់ភ្ញៀវក្នុងកម្មវិធីទាំងអស់ លោក រិទ្ធ អូមេហ្គោ និង ដៃគសហការ ប្រកាស់ដកថវិការ50% យកទៅជូនបងៗកងទព៏ជួរមុខនៅព្រំដែនថែមទៀតផង។ ដូចនេះសម្រាប់ តារាសិល្បៈ និង អតិថិជនទាំងអស់កុំអោយឱកាសប្រមូលសិនមួយនេះកន្លងទៅអោយសោះណា។ងាកមកកាន់កម្មវិធីគេឃើញមានភាពអ៊ឹកអធឹកយ៉ាងខ្លាំង ដោយតារាល្បីៗបានញ៉ាំងអោយពិធីទាំងមូលមានភាពកងរំពងយ៉ាងកក្រើកនោះផង។

តារាៗដែលមានកេរ្តិ៍ឈ្មោះបោះសំលេងនៅក្នុងថ្ងៃនោះរួមមាន លោក Eno លោក សុគន្ធ ធារ៉ាយុ លោក ករុណា ពេជ្យ កញ្ញា ស៊ូស៊ី លីកា លោក ពេជ្យ ថាណា កញ្ញា ឈូឈូ លោក ណុក ណុក លោក បែន ចំរ៉ុង និង តារាល្បីៗជាច្រើនរូបទៀតផងដែរ។

លីតា film auto work មានសេវាកម្មបិត Filmឡាន / ម៉ូត, បិត Uv ការពារកំដៅថ្ងៃ នឹងប្តូរពណ៌រថយន្តគ្រប់ប្រភេទ មើលមកដូចទឹកថ្នាំហ្ស៊ីនចឹង សំរាប់Brand ផលិតផល XPU របស់លីតា film auto work គឺបានសហរការផ្តាច់មុខជាមួយក្រុមហ៊ុនមកពីប្រទេសចិនផ្ទាល់ បច្ចេកវិជ្ជា អាឡឺម៉ង់។

អ្វីដែលកាន់តែពិសេស Film TPU មានមុខងារពិសេស គឺអាចជួយព្យាបាលស្នាមឆ្កួតដោយខ្លួនឯង នឹងមានសារធាតុ code ting (ខូតជើង) ដើម្បីជួយបន្ថែមភាពភ្លឺនៃពណ៌រថយន្តលោកអ្នក ពី 30% ទៅ40% នឹងមិនប៉ះពាល់ទៅដល់ទឹកថ្នាំរថយន្តរបស់អស់លោកអ្នកនោះទេ។ លីតា film auto work នឹងចេញជាកាតធានា ជូនដល់លោកអ្នក តាមឆ្នាំនៃប្រភេទ Film ដែលលោកអ្នកបានជ្រើសរើស នៅពេលដែល ស្កុតហើប របក យើងធានាបិតថ្មីជូនភ្លាមៗ។

សំរាប់ UV បិតលើកញ្ចក់ការពារកម្ដៅថ្ងៃ លីតា Film Auto Work យើបានប្រើប្រាស់ UV brand V-cool ដែលជាផលិតផលរបស់ប្រទេស អាមេរិច ដែលមាន IRR 98% ដែលអាចកាត់កម្ដៅថ្ងៃបាន 80% ជួយអោយឡានដែលទុកចោលហាលថ្ងៃ ពេលដែលលោកអ្នកចូលទៅក៏មិនមានអារម្មណ៍ថាហប់ ក្តៅនោះដែរ កាន់តែពិសេសអាចជួយ កាត់ជំនក់ទឹកភ្ញៀវបាន។

លីតា film auto work ក៏មានFilm សម្រាប់បោះដុំទៅបណ្តាលខេត្តនាៗ ទូទាំងប្រទេសផងដែរ។