កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៥ លោក K01 បានរៀបចំពិធីបើកដំណើរការហ្គារាសទិញលក់/ជួល រថយន្ត K01 SN AUTO និង K01 RN.08 AUTO យ៉ាងអធឹកអធម ដោយក្នុងចំណោមភ្ញៀវកិត្តិយសដែលបានចូលរួម ក៏មានតារា និង បុគ្គលល្បីៗ ដែលកាន់តែញ៉ាំងអោយ ទីតាំងលក់រថយន្តថ្មីមួយនេះ ទទួលបានការចាប់អារម្មណ៍។
លោក K01 និងដៃគូសហការ ក៏ប្រកាសផ្ដល់ឱកាសការងារដល់យុវជន ដែលចង់បានចំណូល តាមរយៈការបង្រៀនអោយលក់ និង ស្វែងរកអតិថិជន ដោយមិនចាំបាច់ប្រើដើមទុនផងដែរ។
ក្នុងនោះក៏នឹងមានលក្ខណ្ឌយ៉ាងងាយស្រួល ក្នុងការទិញ និង លក់ ពិសេសគឺលក្ខណ្ឌបង់រំលោះផងដែរ។