មុន្នីនិតកាត់ដេរ បើកសម្ពោធសាខាទី២

0

កាលពីព្រឹកថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៥ ត្រូវនឹងខួប៧ឆ្នាំរបស់ហាង លោកស្រី យិន រំដួល ម្ចាស់ហាងមុន្នីនិតកាត់ដេរ បានរៀបចំពិធីក្រុងពាលី បើកសម្ពោធសាខាទី២ យ៉ាងកក្រើក នៅក្បែររបងវត្តស្ទឹងមានជ័យ ដោយមានអ្នកចូលរួមប្រមាណជាង១០តុ។

ទីតាំងថ្មីនេះ គឺដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់លោកស្រី ដែលចង់មានកន្លែងដំឡើងម៉ាស៊ីនបន្ថែម និង មានកន្លែង Live លក់ដល់ភ្លឺ ដោយមិនខ្វល់រឿងផ្សារបិទទ្វារ។ លោកស្រីថា ទីតាំងទី១ នៅផ្សារ K-Mall ជាប់ស្ដាតអូឡាំពិក គឺលោកស្រីកាន់តែពង្រីក ដោយរៀបទីតាំងស្ទើរតែពេញមួយជាន់ខាងក្រោមរបស់ផ្សារជិតអស់ហើយ ប៉ុន្តែមកពីលោកស្រីចង់អោយភ្ញៀវកាន់តែមានទំនុកចិត្ត និង ចង់អោយមានទីតាំង ដែលអាចអោយភ្ញៀវមកជ្រើសរើសម៉ូតដល់យប់ ទើបលោកស្រីចំណាយជាង២០ម៉ឺនដុល្លារ ដើម្បីរៀបចំអោយមានសាខាទី២នេះ។

លោកស្រីក៏បានរៀបចំពិធីសំពះផ្ទឹម បង្ហាញមុខស្វាមី ក្រោយពេលរស់នៅជាស្ត្រីមេម៉ាយប្រមាណ១០ឆ្នាំ ធ្វើអោយគេសរសើរថា លោកស្រី កំពុងតែជោគជ័យទាំងមុខជំនួញ និង ជីវិតស្នេហាផងដែរ។

ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗ ក្នុងពិធីសម្ពោធសាខាទី២ របស់ហាងមុន្នីនិតកាត់ដេរ នៅក្បែររបងវត្តស្ទឹងមានជ័យនោះ។