កាក់ត្រៃភពតេជៈលោកឪសាន្ត ត្រូវបានប្រគល់ជូនកងទ័ព

0

យោងតាមការបង្ហោះរបស់លោកគ្រូ នីរាន្ត និង ក្រុមការងារ លោកគ្រូ និង ក្រុមហ៊ុនម៉ាហ៊ូ បាននាំយកកាក់ត្រៃភពតេជៈ ដែលជាកាក់យន្តដ៏ស័ក្តសិទ្ធិរបស់លោកឪសាន្ត និង អំណោយជាច្រើន យកទៅប្រគល់ជូនកងទ័ពជួរមុខ នៅប្រាសាទតាមាន់ធំ។

កាក់ថាមពលនេះ ត្រូវបានគេចាត់ទុកថាមានថាមពលពិសេសមួយ តាមទម្រង់បុរាណ ដែលដូនតាខ្មែរធ្វើឡើងតាមដំណើរផ្កាយ ហើយអាចបញ្ជៀសនូវរឿងរ៉ាវមិនល្អជាច្រើន ដូចជាវិទ្យុសកម្ម ជួយសុខភាពអ្នកពាក់ និង ជួយអោយគេចចេញពីគ្រោះថ្នាក់ផ្សេងៗ ដែលអ្នកប្រើប្រាស់ជាប្រចាំថ្ងៃ ទើបដឹង។

ក្នុងនោះ ក្រុមហ៊ុនម៉ាហ៊ូ និង សប្បុរសជន ក៏បាននាំយកនូវអំណោយជាច្រើន យកទៅប្រគល់ជូនផងដែរ។