កាលពីថ្ងៃ៣០ មិថុនា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់-ដូ អាយធីអែហ្វ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អាស៊ីអាគ្នេយ៍ ត្រូវបានបញ្វប់ដោយជោគជ័យ ដោយក្រុមកម្ពុជា ដែលជាម្ចាស់ផ្ទះ ដណ្ដើមបានមេដាយសរុបរហូតដល់ជាង១០០គ្រឿង ដោយគ្រាន់តែមេដាយមាសទទួលបានចំនួន៦១គ្រឿង ពោលគឺនាំមុខបណ្ដាប្រទេសជាភ្ញៀវ យ៉ាងភ្លូកទឹកភ្លូកដីតែម្ដង។
ជាមួយនឹងលទ្ធផលដ៏អស្ចារ្យនេះ បានធ្វើអោយអ្នកគាំទ្រ ទាំងក្នុង និង ក្រៅស្រុក ផ្ដល់សម្រែកអបអរយ៉ាងកងរំពង ខណៈដែលតារាសិល្បករក៏បានទៅចូលរួមអបអរច្រើនដែរ ជាមួយនឹងមោទនភាពរបស់ប្រទេសមួយនេះ។
តារាជាច្រើនបានបង្ហោះអបអរ ហើយអ្នកដែលបានទៅចូលរួមនាថ្ងៃផ្ដាច់ព្រ័ត្រ ក៏បានរាំច្រៀង និង ស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពងយល់មេឃធ្លាក់ពន្លឺ ដើម្បីសាទរចំពោះក្រុមកម្ពុជា ដែលអាចធ្ចើបាន។
នេះគឺជាមុខមាត់ដ៏ធំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះ ហើយក្មុងនាមជាសិល្បករ ដែលបានចូលរួមអបអរ គឺមានតែសម្ដែងនូវការលើកទឹកចិត្ត និង នាំបងប្អូនកីឡាករច្រៀងរាំអោយសប្បាយៗ ក្រោយពេលប្រកាសបិទបញ្ចប់ប៉ុណ្ណោះ។