លោកបណ្ឌិត ស៊ឹម មាស និង ភរិយា ធ្វើពិធីឡើងភូម្រឹះថ្មី

0


កាលពីថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2025 មុននេះ លោកបណ្ឌិត ស៊ឹម មាស ដែលគេស្គាល់ថាជាអ្នកជំនួញល្បីឈ្មោះមួយរូបនៅលើបណ្ដាញសង្គម និង ឧត្តមភរិយាលោកស្រី ខន វណ្ឌី បានប្រារព្ធធ្វើពិធីឡើងភូមិគ្រឹះថ្មីយ៉ាងគគ្រឹកគគ្រេងនៅក្នុងបុរី ល្អពិត២ ម្ដុំផ្សាទួលពង្រ។

ក្រឡេកមកមើលភូមិគ្រឹះរបស់លោកបណ្ឌិតវិញឃើញថា ទាំងការដេគ័រ ទាំងម៉ូដនៃផ្ទះរបស់លោកអាចឱ្យយើងមើលឃើញថាចំណាយមិនក្រោមសែនដុល្លារនោះឡើយ មិនថាគ្រឿងចម្លាក់ ក៏សុទ្ធសឹងតែលាយឡំជាមួយនឹងក្បាច់ខ្មែរ បន្ថែមដោយគ្រឿងលម្អរបែបសម័យមួយផ្នែកមើលទៅត្រជាក់ភ្នែក។

កម្មវិធីដ៏មហោឡារិកនេះផងដែរត្រូវបានគេសង្កេតឃើញថាមានវត្តមានភ្ញៀវកិត្តិយសអ្នកមុខអ្នកការ និង ញាតិសាច់សាលោហិតរបស់លោកបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ទាំងកម្មវិធីពេលព្រឹក និង កម្មវិធីពេលល្ងាច។

មិនតែប៉ុណ្នោះកម្មវិធីទាំងមូលក៏ទទួលបានការសរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកដែលបានអញ្ជើញចូលរួមក្រោយឃើញការរៀបចំរបស់លោកត្រឹមតែរយៈពេលខ្លី តែក៏អាចធ្វើឡើងបានយ៉ាងល្អឥតខ្ចោះ ទាំងរោងពិធី ការដេគ័រ ពិសេសគឺរបៀបវារៈចំនួនធំនៅពេលព្រឹកគឺសុទ្ធសឹងតែធ្វើឡើងលក្ខណៈបែបខ្មែរ មានក្បួនដង្ហែរចូលផ្ទះ បើករបងសុំលាភជ័យ តាមជំនឿពីបុរាណ និង ពិធីក្រុងពាលីផ្សេងៗត្រូវបានរៀបចំឡើងតាមក្បួនខ្នាតដូចទៅនឹងអតីតកាលគួរឱ្យកត់សម្គាល់។

អ្វីដែលកាន់តែពិសេសជាងនេះទៀត សូម្បីតែពិធីការការរៀបចំទទួលស្វាគមន៍ភ្ញៀវកិត្តិយសស្លៀកសុទ្ធតែចងក្បិន និងខោចែវបង្ហាញនូវអត្តសញ្ញាណខ្មែរ មិនតែប៉ុណ្នោះ នៅក្នុងកម្មវិធីក៏រៀបចំឡើងបែបខ្មែរ ហើយម្ហូបអាហារទៀតសោតក៏បែបខ្មែរ ហើយក្រុមតន្ត្រីក៏លោកផ្តោតទៅលើឧបករណ៍ខ្មែរផងដែរមានរនាត មានទ្រ យកមកប្រគំជូនអ្នកចូលរួមបានកម្សាន្តសប្បាយធ្វើឱ្យកម្មវិធីមង្គលសិរីឡើងភូមិគ្រឹះថ្មីរបស់លោកបញ្ចប់ទៅដោយរលូន និង បន្សល់ទៅដោយអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំ។