កាលពីរាត្រីថ្ងៃទី 22 ខែ មិថុនា កន្លងទៅថ្មីៗនេះ ហាងលក់ម៉ូតូទំនើប ប្រាក់សម្បត្តិ ដែលជាហាងលក់ម៉ូតូធំជាងគេនៅក្នុងប្រទេសកម្ពុជាបានធ្វើពិធីចាប់រង្វាន់យ៉ាងកក្រើកជូនដល់អតិថិជនរបស់ហាង ប្រាក់ សម្បត្តិ យ៉ាងកក្រើកនៅក្នុងបរិវេណផ្សារទំនើប K-Mall។
កម្មវិធីដ៏ពិសេសនេះ ក៏មានវត្តមានកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធ កញ្ញា និង អ្នកនាង រ៉ាប៊ី ព្រមទាំង Influencer ល្បីជាច្រើនរូបចូលរួមជាកិត្តិយសផងដែរ ដែលញ៉ំាងឱ្យកម្មវិធីកាន់តែគគ្រឹកគ្រេង។
អ្វីដែលកាន់តែអស្ចារ្យ និង គួរឱ្យរំភើបជាងនេះទៅទៀតនោះ រង្វាន់ធំរថយន្ត City RS សេរីឆ្នាំ2025 មួយគ្រឿង ត្រូវបានផ្ដល់សំណាងចាប់សន្លឹកឆ្នោតដោយអ្នកនាង ឱក សុគន្ធកញ្ញា ផ្ទាល់ដៃ ដែលនេះគឺជាសក្ខីភាពមួយបញ្ជាក់ថា ហាងលក់ម៉ូតូទំនើប ប្រាក់ សម្បត្តិ និយាយពិតធ្វើពិត មិនក្លែងបន្លំសន្លឹកឆ្នោត និង គ្មានការបោកប្រាស់នូវទំនុកចិត្តរបស់អតិថិជន។
ក្រៅពីរង្វាន់រយន្តសេរីទំនើបមួយគ្រឿងនេះ អ្នកនាង Pich Pich ក៏បានផ្ដល់នូវរង្វាន់ធំៗជូនដល់អតិថិជនដែលមកទស្សនាផ្ទាល់ដល់ទីតាំងចំនួន 4ធំៗទៀតនោះគឺ រង្វាន់ម៉ូតូ Honda Beat 2025 1 គ្រឿង, ខ្សែករពេជ្រ 1 ខ្សែរ, iPad 1 គ្រឿង, ទូរទស្សន៍ 1 គ្រឿង រួមទាំងកាដូរអនុស្សាវរីយ៍ពីហាងប្រាក់សម្បតិ 2500 កាដូ។
អ្នកស្រី Pich Pich បានបន្ថែមថា នេះគ្រាន់តែជារដូវកាលទី3 តែប៉ុណ្នោះដែលហាងម៉ូតូ ប្រាក់ សម្បត្តិ ធ្វើការផ្ដល់ជូននូវរង្វាន់ធំៗជូនដល់អតិថិជន ហើយសម្រាប់រដូវកាលថ្មី អ្នកស្រីនឹងនៅតែបន្តផ្ដល់ជូននូវរង្វាន់រយន្តមួយគ្រឿងបន្ថែមទៀតដើម្បីជាការអរគុណទៅកាន់អតិថិជនទូទាំង 25 ខេត្តក្រុងដែលគាំទ្រនូវសេវ៉ា ក៏ដូចជាហាង ប្រាក់ សម្បត្តិ ផ្ទាល់តែម្ដង។
ឆ្លៀតក្នុងឱកាសនេះផងដែរ អ្នកស្រីក៏បានប្រកាសជាផ្លូវការនូវការបើកសេវ៉ាកម្មមួយដែលអតិថិជននឹកស្មានមិនដល់នោះគឺ ហាងម៉ូតូប្រាក់សម្បតិបើកសេវ៉ាកម្មបង់រំលោះសុទ្ធ ជាមួយលក្ខខ័ណ្ឌងាយៗ បានទាំងកាដូរមួយឈុត រួមទាំងសន្លឹកឆ្នោតផ្សងយករង្វាន់ឡាននារដូវកាលក្រោយ ហើយរាល់អតិថិជនដែលអស់លទ្ធភាពចាប់ពី 1ឆ្នាំរហូតដល់2ឆ្នាំ នៅក្នុងការបង់បន្ត ហាងប្រាក់សម្បត្តិធានាក្នុងការជួយបង់ផ្ដាច់ឱ្យអតិថិជនតែម្ដង។