កូនខ្មែរ សូ សុភ័ក្ត្ររមនា សិស្សសាលាស្រណោះតន្ត្រី អាចបំបាក់បរទេស ឈ្នះពានធំអន្តរជាតិ លើទឹកដីតៃវ៉ាន់

0

នៅទីបំផុតកូនខ្មែរ សូ សុភ័ក្ត្ររមនា បានក្លាយជាអ្នកឈ្នះពាន Champion អន្តរជាតិដូចការគ្រោងទុកហើយ បន្ទាប់ពីប្អូនត្រូវបានតំណាងកម្ពុជា តាមរយៈសាលាស្រណោះតន្ត្រី ហើយទទួលបានពានធំ ឬ Champion ដែលចាត់ទុកថាគឺជាប្រវត្តិសាស្រ្តដំបូងចាប់តាំងពីសាលាបានបញ្ជូនកូនខ្មែរ ទៅប្រកួតនៅក្រៅប្រទេស។

ប្អូនបានឈ្នះពាននេះជាលើកដំបូង នៅកោះតៃវ៉ាន់ នៅក្នុងការប្រកួតព្យាណូ ដែលមានតំណាងមកពីប្រទេសជាច្រើនចូលរួម ដោយបានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ មិថុនា ២០២៥។

កន្លងមកប្អូនស្រី សូ សុភ័ក្ត្ររមនា ធ្លាប់បានឈ្នះពានលើឆាកអន្តរជាតិរាប់មិនអស់រួចមកហើយ តែបានត្រឹមតំណែងជាលំដាប់រងសម្រាប់ Champion អន្តរជាតិ ទើបតែលើកនេះប៉ុណ្ណោះ តែប្អូនស្រីបាននាំមុខគូប្រជែងមកពីប្រទេសផ្សេងៗ ហើយឈ្នះពានធំ ឬ Champion អន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ប្អូនស្រីបានឈ្នះពានមាស ពីកម្មវិធីនេះ តាមរយៈការសម្ដែងព្យាណូ ហើយត្រូវបានគណកម្មការប្រកាសថាបានចូល Top 5 ដែលតម្រូវអោយបង្ហាញសមត្ថភាពម្ដងទៀត និង ត្រូវបានប្រកាសថា គឺជាម្ចាស់ពានធំ ឬ ជាម្ចាស់ Champion ដែលជាមុខមាត់ដ៏ធំរបស់កម្ពុជា។