កាលពីថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2025 មុននេះ ក្រុមហ៊ុនហនណឺ ប្រចាំនៅកម្ពុជា បានធ្វើពិធីបើកសម្ភោធប្រកាសលក់ជាផ្លូវការនូវ ថេប្លេតស៊េរីថ្មីទម្រង់កុំព្យូទ័រ AI ហនណឺ ផេត អ៊ិច ប្រាំបួន អេ (HONOR Pad X9a) អេក្រង់2.5K ប្រើស៊ីមកាត រ៉េម16ជី ម៉េម៉ូរី256ជី Speak4គ្រាប់ ថ្មកាន់ខ្លាំង ល្បឿនសាកថ្មលឿន 35W មួយកំភ្លេភ្ជាប់បច្ចេកវិទ្យាការពារភ្នែក ក្នុងតម្លៃត្រឹមតែ 259$ និង បន្ថែមត្រឹមតែ10$ពីលើ លោកអ្នកនឹងទទួលបានប៊ិចឆ្លាតវៃ1ដើម ព្រមទាំងកាដូជាច្រើនរួមមាន ប្លូធូ Keyboard, ស្រ្គីនការពារអេក្រង់, និង Mousepad ផងដែរ ដែលមានតម្លៃសរុប 128$។
ហនណឺ ផេត អ៊ិច ប្រាំបួន អេ (HONOR Pad X9a) លក្ខណះពិសេសដូចជា៖
ចំនុចពិសេសទី 1 : អាចប្រើប្រាស់ស៊ីមកាត 4G LETបាន! ដូច្នេះអស់បារម្មណ៍រឿងអត់ Internet ឬក៏ WiFi ប្រើ លោកអ្នកមានតែ ហនណឺ ផេត អ៊ិច ប្រាំបួន អេ (HONOR Pad X9a) គ្រប់ទឹក ពុំចាប់បាច់ខាតពេលភ្ជាប់ Wifi ឬ Share Hotspot ពីទូរសព្ទដៃ ដែលជាចំណុចចាំបាច់បំផុតសម្រាប់អ្នកប្រើប្រាស់អាចយកដាក់តាមខ្លួនបានគ្រប់ទីកន្លែង។
ចំនុចពិសេសទី 2 : អេក្រង់ធំភ្លឺច្បាស់ 11.5អ៊ីញ ជាមួយកម្រិតបង្ហាញ 2.5K ទឹកពណ៍1.07 ពាន់លាន ងាយស្រួលមើលYouTube បំពេញកិច្ចការងារបានយ៉ាងច្បាស់ត្រជាក់ភ្នែក អូស Tiktok និង លេងហ្គេមកម្សាន្តសប្បាយ ជាមួយល្បឿនអេក្រង់ 120ហឺត ដើរលឿន រលូនឥតទាក់ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកកម្រិតល្អបំផុត ដែលទទួលបាននូវវិញ្ញាបនប័ត្រពីប្រទេសស្វីសថែមទៀតផង។
ចំនុចពិសេសទី 3: ថេប្លេត ហនណឺ ផេត អ៊ិច ប្រាំបួន អេ (HONOR Pad X9a)មាន ទំហំរ៉េម 16ជី ម៉េម៉ូរី 256ជី បំពាក់ឈីប SnapDragon 685 ទំហំ6nm ដែល សាកសមជាមួយហ្នឹងអ្នកប្រើប្រាស់ ដូចជាការលេងហ្គេម , បើកកម្មវិធីសិក្សារច្រើនក្នុងពេលតែមួយ បានយ៉ាងរលូន , អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ ថេប្លេត សេរីថ្មីរបស់ Honor ក៏បានផ្ដល់ជូនរួចជាស្រេចនូវកម្មវិធី កាត់តរូប និង វីដេអូ ដោយមិនចាំបាច់ទិញកម្មវិធីយកទៅប្រើប្រាស់ ពិសេសប្រើប្រានពេញមួយជីវិតដោយពុំជាប់ឡាយសិន ជាមួយនឹង ហ្វាំងសិន Edit ពិសេសៗ មុខងារបញ្ចូលសម្លេង បន្ថែមព័ណ៌ អេហ្វិក បានគ្រប់ទម្រង់ សាកសមជាមួយនឹង Content Creator ដែលជាអ្នកបង្កើតមាតិការនៅក្នុងពេលបច្ចុប្បន្ន។
ចំនុចពិសេសទី 4: ថេប្លេត ហនណឺ ផេត អ៊ិច ប្រាំបួន អេ (HONOR Pad X9a)មាន អេអាយ ណូត (AI Note) ប្តូរសម្លេងទៅជាអក្សរ ដែលបង្កលក្ខណៈងាយស្រួល ជាពិសេសសម្រាប់បងប្អូនដែលជាអ្នកធ្វើការ អាចប្រើប្រាស់មុខងារនេះបាននៅក្នុងពេលកំពុងប្រជុំ រវល់មិនអាចកត់ត្រាបាន ដោយគ្រាន់តែចុចបើកកម្មវិធី HONOR AI Note ក៏អាច record សម្លេងនៅពេលនិយាយ ហើយមុខងារ AI Note នឹងបម្លែងទៅជាអក្សរបានដោយងាយជាការស្រេច មិនចាំបាច់ Typing ឬ Note ទុកក្នុងសៀវភៅ ដូចពេលមុនៗទៀតឡើយ។
ចំនុចពិសេសទី 5: ថេប្លេត ហនណឺ ផេត អ៊ិច ប្រាំបួន អេ (HONOR Pad X9a)បំពាក់មកជាមួយនូវថ្មកម្លាំងយក្ស 8300មីលីអំពែម៉ោង អាចកំដរអ្នកប្រើប្រាស់ទស្សនា ភាពយន្ត លេងហ្គេម និង ការសិក្សា បានរយៈពេលយូរ ដោយមិនចាំបាច់បារម្ភខ្លាចអស់ថ្ម ឬត្រូវសាកថ្មច្រើនដង។ ពិសេសគឺត្រូវម៉ាច់តែម្តង សម្រាប់បុត្រធីតាលោកអ្នក ដែលត្រូវយកតាមខ្លួន ទៅសាលា ពេញមួយថ្ងៃ! កាន់តែអែម ហនណឺ ផេត អ៊ិច ប្រាំបួន អេ (HONOR Pad X9a) ភ្ជាប់បច្ចេកវិទ្យាសាកល្បឿនលឿនដល់ទៅ 35វ៉ាត់ ដែលអាចបញ្ចូលថាមពលចូលវិញបានយ៉ាងរហ័សទាន់ចិត្តតែម្តង។
ចំនុចពិសេសទី 6: Speaker គ្រប់ជ្រុងបួនគ្រាប់ ដែលបញ្ចេញពី HONOR Pad X9a អាចបង្កើតនូវសម្លេង សឺរោន សោន (surround sound) បានយ៉ាងពិរោះរណ្តំចិត្ត ដូចនៅក្នុងរោងភាពយន្ត និង អាចតំឡើងសម្លេងដល់ទៅ 200% កាត់ផ្ដាច់នូវសម្លេងៗរំខានផ្សេងៗនៅពេលដែលប្រើប្រាស់ក្នុងទីប្រជុំជន។
ថេប្លេតកូនកាត់ AI Laptop ហនណឺ ផេត អ៊ិច ប្រាំបួន អេ (HONOR Pad X9a) ត្រូវបានក្រុមហ៊ុនរចនារូបរាងស្រស់ស្អាត ស៊ីវិល័យទាន់សម័យ ស្រាលស្តើងងាយស្រួលកាន់ដោយដៃម្ខាង! ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 មិថុនា 2025 អតិថិជនអាច កក់ទុកមុន ថេប្លេត ហនណឺ ផេត អ៊ិច ប្រាំបួន អេ (HONOR Pad X9a) ក្នុងតម្លៃត្រឹមតែ 259$ ថែមកាដូ ប្លូធូ Keyboard, ស្រ្គីនការពារអេក្រង់, និង Mousepad សរុបជាទឹកប្រាក់ 128$។ មិនតែប៉ុណ្នោះសម្រាប់អតិថិជនដែលកុម្ម៉ង់ទិញដោយគ្រាន់តែថែមទឹកប្រាក់ត្រឹមតែ 10$ ពីលើនឹងទទួលបានប៊ិចឆ្លាតវៃភ្លាមៗ!