អបអរសាទរ Sydney Marith នឹងតំណាងឱ្យបេក្ខភាពកម្ពុជាផ្លូវការ ក្នុងតំណែង Miss Planet Cambodia 2025

0

កាលពីថ្ងៃទី 16 ខែមិថុនា ឆ្នាំ2025 មុននេះ កម្មវិធីMiss Planeth Cambodia 2025 បានរៀបចំសន្និសីទសារព័ត៌មានជាផ្លូវការដើម្បីតែងតាំងបេក្ខភាព តំណាងកម្ពុជា និងបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមទាំងបើកបង្ហាញមុខNDថ្មី។

សន្និសីទសារព័ត៌មាននេះ មានពិធីចុះហត្ថលេខាជាផ្លូវការ កិច្ចសហការរវាង លោក Ab Vanna ដែលជាNDថ្មី Miss planeth cambodia និង ម៉ែរួយ ដែលជាម្ចាស់ស្ព័នស័រធំក្នុងកម្មវិធីផងដែរ។

លោក Ab Vanna ដែលគេស្គាលជាNDថ្មី របស់កម្មវិធីMiss Planeth cambodia លើកឡើងថា មូលហេតុដែលលោកសម្រេចចិត្តតែងតាំងកញ្ញា sydney លំដាប់រង់ទី1 Miss Supranational cambodia 2025 អោយក្លាយជា Miss planeth Cambodia តំណាងអោយប្រទេសកម្ពុជា ទៅប្រកួតលើកឆាកអន្តរជាតិ គឺដោសារ sydney មានគ្រប់ចំនុចដែលោកចង់បាន ទាំងចំណេះដឹង ទាំងភាសារ និង ចំណេះដឹងទូទៅពីវប្បធម៌ អរិយធម៌ខ្មែរយើងផង ហើយកញ្ញក៏ ជាគ្រប់ពេជ្រមួយ របស់លោកដែលលោកពឹងយ៉ាងខ្ពស់ថា sedney ទទួលបានគាំទ្រខ្លាំងពីមហាជន និង ឈានទៅTOPកំពូលណាមួយ របស់ កម្មវិធី Miss planeth international ។

ឧកញ៉ា ម៉ែរួយ ដែលជាម្ចាស់ស្ពន័ស័រធំលើកឡើងថាកញ្ញាsydney ma rith ពិតជាសក្តិសមជាមួយតំណែងនេះខ្លាំងណាស់ ទាំងចំណេះដឹង រូបសម្រស់ សមត្ថភាព និង បច្ចេកទេសក្នុងការដើរ គឺនាងមានគ្រប់គ្រាន់ពិបាកនឹងរកបេក្ខភាពណាប្រៀបប្រដូចបាន ហេតុដូច្នេះហើយទើបនាងក្លាយទៅជាទីចំណាប់អារម្មណ៍របស់អ្នកគ្រប់គ្រងការប្រកួត Miss planeth Cambodia  ហើយទុកចិត្តនាង ដើម្បីចេញទៅដណ្តើមមកុដលើឆាកអន្តរជាតិ ។ 

កញ្ញា Sydney បានត្រៀមខ្លួនរួចរាល់ហើយក្នុងការត្រៀមចេញទៅដណ្តើមកុដនៅលើឆាកអន្តរជាតិ នាងបេ្តជ្ញាចិត្ត និងប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាព ដើម្បីដណ្តើមមកុដ Miss Planeth international មកប្រទេសកម្ពុជា ។ ហ្វេនៗ និង មហាទូទាំងប្រទេសមានតែពាក្យជូនពរកញ្ញា Sydney ជោគជ័យក្នុងការប្រកួតនេះនៅឆាកអន្តរជាតិខាងមុខនេះ ៕