លោក សូ ស្រណោះ ដឹកនាំកូនៗសិស្សសាលា ស្រណោះតន្ត្រី ធ្វើបេសកកម្មប្រកួតដណ្ដើមពានរង្វាន់លើឆាកអន្តរជាតិ នៅក្រៅប្រទេស

0

កាលពីព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៥ លោក សូ ស្រណោះ នាយកសាលាស្រណោះតន្រ្តី បានដឹកនាំកូនខ្មែរចំនួន៩នាក់ ដែលសុទ្ធតែអ្នកដែលមានជំនាញផ្នែកព្យាណូ ក្រោមការបណ្ដុះបណ្ដាលរបស់សាលា ចេញទៅប្រកួតអន្តរជាតិ នៅកោះតៃវ៉ាន់ ដោយកូនសិស្សម្នាក់បានចេញទៅមុន និង ៨នាក់កំពុងចាកចេញ ក្រោមការមើលថែរបស់លោក សូ ស្រណោះ ដោយផ្ទាល់។

បេសកកម្មលើកនេះ គឺលោកបានដឹកនាំកូនខ្មែរ អោយទៅដណ្ដើមពានជាមួយបណ្ដាប្រទេសជាច្រើន មកពីពាសពេញពិភពលោក ដែលកោះតៃវ៉ាន់គឺជាម្ចាស់ផ្ទះ ខណៈដែលក្នុងចំណោមកូនខ្មែរ ដែលបានចេញទៅប្រកួតនេះ គឺមានម្នាក់ជាម្ចាស់ពានជាច្រើន និង ជាលំដាប់រងពានធំ ដែលធ្លាប់ទទួលបាននៅក្នុងប្រទេសកូរ៉េ។

ក្រៅពីនោះក៏សុទ្ធតែឋចាម្ចាស់ពានមាស ពានប្រាក់ និង ពានសំរិទ្ធិ នាការប្រកួតកន្លងមកផងដែរ ទើបការចេញប្រកួតនៅកោះតៃវ៉ាន់លើកនេះ មានការរំពឹងខ្ពស់ ថានឹងបានលទ្ធផលល្អ ពេលត្រលប់មកវិញ។

ដំណើរការចាកចេញនេះ និង ត្រលប់មកវិញក្នុងអំឡុង៤ថ្ងៃក្រោយ ដោយក្រៅពីប្រកួត ក៏មានដំណើរកម្សាន្ត និង ដំណើរទស្សនកិច្ចផងដែរ។