ស្របពេលដែលប្រទេសកម្ពុជាកំពុងតែជួបប្រទះបញ្ហាគំរាមកំហែងប្លន់យកព្រំដែនពីសំណាក់ប្រទេសសៀមនៅតំបន់ប្រាសាទតាមាន់ ហើយរាជរដ្ឋាភិបាលកំពុងរិះរកនូវដំណោះស្រាយយ៉ាងស្វិតស្វាញ រហូតឈានទៅដល់ការបិទច្រកព្រំដែនរវៀងខ្មែរ-ថៃ មិនតែប៉ុណ្នោះក្រសួងព័ត៌មាន រួមទាំងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសឈប់ឱ្យមានការចាក់ផ្សាយនូវរាល់ភាពយន្តថៃនៅតាមបណ្ដាញសង្គម ទូរទស្សន៍ ក៏ដូចជាតាមរោងកុន។
ក្នុងនាមជាអ្នកជំនួញអនឡាញ និង ជាអ្នកធ្វើអាជីវកម្មផលិតផលនៅក្នុងប្រទេសថៃដែរនោះ អ្នកស្រី អ៉ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 Beautycare បានចេញសារប្រកាសជាផ្លូវការ ឈប់បន្តនាំចូលនូវផលិតផលរបស់ខ្លួចំពោះស្តុកក្រោយតាមរយៈរោងចក្រនៅប្រទេសថៃទៀតហើយ ដោយលោកស្រីនឹងមានគម្រោងចចាជាមួយនឹងរោងចក្ររបស់ប្រទេសផ្សេងទៀតសម្រាប់កាផលិតចេញនូវផលិតផលរបស់ខ្លួននៅពេលក្រោយ។
យោងតាមការបង្ហោះរបស់អ្នកស្រីបានារសេរថា « ក្នុងនាមនាងខ្ញុំគឺជាជនជាតិខ្មែរម្នាក់ ជាCEO ក្រុមហ៊ុនHK7 សូមពហិការឈប់ធ្វើផលិតនឹងនាំចូលផលិតផលពីប្រទេសសៀមទៀតហើយសំរាប់ផលិតផលក្រោយៗទៀត។
ផលិតផលក្រុមហ៊ុនHK7 មានទៅដល់ជាង10មុខ ដែលភាគច្រើនជារូបមន្តពីប្រទេស ជប៉ុន កូរ៉េ ចិនតៃវ៉ាន់ អាមេរិច
អុីតាលី ហើយផលិតផលមួយចំនួនខ្លះក៏តែត្រូវបានវិចខ្ចប់នៅប្រទេសសៀមដែរ ហើយនឹងមួយចំនួនទៀតនាំចូលពីក្រៅប្រទេស … នាងខ្ញុំនឹងទៅចរចារតំលៃរោងចក្រនៅក្រៅប្រទេសសំរាប់តំលៃពិសេសក្នុងការនាំចូលផលិតផលHK7 ដោយមិនបាច់វេចខ្ចប់នៅប្រទេសសៀមទៀតទេ។
ហើយបើអាចថ្ងៃណាមួយនាងខ្ញុំនឹងបើកសិប្បកម្មរោងចក្រមួយសំរាប់ក្រុមហ៊ុនHK7ផ្ទាល់តែម្ដងនៅកម្ពុជា។
ប្រទេសខ្ញុំតូច តែបេះដូងខ្ញុំធំ ជនជាតិខ្មែរមិនប៉ះពាល់អ្នកណាមុនទេ តែក៏មិនអោយអ្នកឯងមកប៉ះខ្ញុំវិញបានដោយងាយស្រួលដែរ Noពាក្យថាសៀមរឺថៃទៀតទេ។ »
យ៉ាងណានេះគឺជាឆន្ទៈដ៏ក្លាហាន និង មិនចុះញ៉មចំពោះការធ្វើអាជីវកម្មជាមួយនឹងប្រទេសដែលមើលងាយមកជនជាតិខ្មែរ បង្ហាញឱ្យឃើញថាអ្នកស្រីពិតជាមានបេះដូងធំ មិនគាំទ្រនូវទង្វើរមិនគប្បីដែលជនជាតិសៀមបានធ្វើចំពោះប្រជាជាតិខ្មែរតែមួយ។