ក្បួនសប្បុរសជនទៅកាន់តំបន់ព្រំដែន បញ្ចប់បេសកកម្មនៅប្រាសាទអង្គរវត្ត

0

ក្រោយពីបញ្ចប់បេសកកម្មចុះសួរសុខទុក្ខ និង ចែកអំណោយដល់បងប្អូនកងទ័ព ក្រោមការដឹកនាំរបស់ឯកឧត្តម តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា ក៏បានបន្តដឹកនាំសប្បុរសជន និង ក្រុមការងារទាំងអស់មកកម្សាន្តនៅខេត្តសៀមរាប និង ប្រាសាទអង្គរវត្ត។

ឯកឧត្តម និង លោកជំទាវបញ្ជាក់ថា ហេតុផលនៃការបន្តដំណើរមកដល់ខេត្តសៀមរាប និង ប្រាសាទអង្គរវត្តនេះ គឺដើម្បីបន្ធូរអារម្មណ៍តានតឹងក្រោយពេលទៅកាន់ប្រាសាទតាមាន់ ដែលជាកន្លែងចម្រូងចម្រាស់ជាមួយពួកថៃ ក៏ដូចជាដើម្បីអោយបងប្អូនខ្មែរ ពិសេសគឺតារាសិល្បៈ ដែលបានរួមដំណើរទាំងអស់ បានជួយផ្សព្វផ្សាយពីប្រាសាទអង្គរ នៅក្នុងអំឡុងនៃជម្លោះ ដើម្បីកុំខេត្តសៀមរាបស្ងាត់ភ្លៀវ។

ឯកឧត្តម និង លោកជំទាវ បានទាំងរៀបចំអោយមានក្បួនម៉ូតូកង់បី ដើម្បីដឹកជញ្ជូនអោយមើលទៅល្អមើល និង ជួយផ្ដល់ការងារដល់ពួកគាត់ និង បានទាំងយកឧបករណ៍ខ្មែរ ដូចជាស្គរ ទ្រ ចាប៉ី យកទៅប្រគំអោយភ្ញៀវបរទេសបានស្ដាប់ និង រាំលេងនៅមុខប្រាសាទ និង បានរកអ្នកពន្យល់យ៉ាងជំនាញ ដើម្បីអោយអ្នកទៅជាមួយ បានយល់ពីខ្លឹមសារគ្រប់កន្លែង នៅប្រាសាទអង្គរវត្ត ដែលមិនមែនគ្រាន់តែទៅមើលប្រាសាទ។

ក្រុមការងារ និង សប្បុរសជនទាំងអស់ បានត្រលប់មកវិញយ៉ាងមានសុខសុវត្ថិភាពនាយប់ថ្ងៃទី១២ មិថុនា ឆ្នាំ២០២៥។