គ្លីនិកកែសម្ផស្សអ៊ីវ៉ូ ឈានដល់ការបើកសម្ពោធ និងចុះ MOU

0

កាលពីល្ងាចថ្ងៃទី១១ មករា គ្លីនិកវះកាត់កែសម្ផស្សអ៊ីវ៉ូល ដែលត្រូវគេស្គាល់ថាមានទីតាំងនៅម្ដុំបឹងកេងកង បានធ្វើពិធីចុះអនុស្សនៈយោគយល់គ្នា ឬ MOU ជាទ្រង់ទ្រាយធំនៅសណ្ឋាគារណាហ្គាវើល ដោយមានទាំងពិធីកាត់ខ្សែបូរ បើកសម្ពោធជាផ្លូវការផង។ អ្វីដែលគេចាប់អារម្មណ៍ គឺលោកបញ្ជាក់ថា គ្លីនិកវះកាត់របស់ខ្លួន មិនត្រឹមតែពេញនិយមសម្រាប់ការវះកាត់ពីពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ជនបរទេសមួយចំនួន ជាពិសេសជនជាតិហ្វីលីពីន ដែលមកដើរលេង និងបម្រើការនៅកម្ពុជា ក៍មកទទួលសេវាកម្មវះកាត់ ដូចគ្នានឹងជនជាតិខ្មែររត់ទៅវះកាត់នៅហាងក្រៅប្រទេសដូចគ្នា។

លោកវេជ្ជបណ្ឌិត្យឯកទេសផ្នែកវះកាត់កែសម្ផស្ស លោក ធឿង ពិសិដ្ឋ ម្ចាស់គ្លីនិកអ៊ីវ៉ូលបានថ្លែងបញ្ជាក់ថា មុនឈានដល់ពិធីបើកសម្ពោធ និងចុះMOU ជាមួយដៃគូ គ្លីនិកវះកាត់កែសម្ផស្សអ៊ីវ៉ូល បានបើកទទួលសេវាកម្មវះកាត់មួយរយះមកហើយ ដោយមានវេជ្ជបណ្ឌិត្យជាអ្នកឯកទេសមកពីបរទេស និងខ្មែរជំនាញបំពេញការងារធ្វើអោយអតិថិជនមានទំនុកចិត្តខ្ពស់យ៉ាងខ្លាំង។ ជាក់ស្ដែងគ្លីនិករបស់លោកទទួលបានភ្ញៀវក្នុងស្រុក និងបរទេសគួរអោយកត់សម្គាល់ លើសេវាកែច្រមុះ វះកាត់ត្របកភ្នែក និងវះកាត់កែប្រែសម្ផស្សផ្នែកផ្សេងៗ។ លោកថាកាលពីមុនជនជាតិខ្មែរ មិនសូវចាប់អារម្មណ៍ជឿជាក់លើសេវាកម្មកែសម្ផស្សនៅក្នុងគ្លីនិកក្នុងស្រុកទេ កុំថាឡើងដល់ជនបរទេ ប៉ុន្តែក្នុងមួយរយៈចុងក្រោយ គឺខុសពីមុន ដោយជនបរទេសច្រើននាក់ ដែលឡើងចុះកម្ពុជា ក៍ចាប់អារម្មណ៍មកកែសម្ផស្សក្នុងហាងរបស់លោកផងដែរ តាមរយះការបង្ហោះផ្សព្វផ្សាយពីសេចាកម្មរបស់អ៊ីវ៉ូលើផេក។ អ៊ីចឹងហើយទើបគ្លីនិករបស់ឈានដល់ការពង្រីកខ្លួន ចាប់ដៃជាមួយកញ្ញា គង់ កែវមរកត ដែលជាអ្នកមានឥទ្ធិពលក្នុងការចែកចាយផលិតផលប្រចាំគ្លីនិក និងជាអ្នកមានឥទ្ធិពលខ្ពស់លើទំនុកចិត្តអតិថិជន ដើម្បីអោយកញ្ញា មកទទួលតំណែងជានាយកប្រតិបត្តិរបស់គ្លីនិក និងជាម្ចាស់ភាគហ៊ុនមួយ។

នៅក្នុងពិធីនោះ លោកថាមានការចុះហត្ថលេខាចំនួន៣ ដោយក្នុងនោះរួមមាន ការចុះហត្ថលេខារវាងលោក និង កញ្ញា គង់ កែវមរកត ដើម្បីប្រកាសជាដៃគូភាគហ៊ុនគ្នាផ្លូវការ និង ពិធីចុះហត្ថលេខា រវាងកញ្ញា គង់ កែវមរកត និងកំពូលសម្ដែងតារាថៃ អ្នកនាង Vicki Sunisa Jett ម្ចាស់ផលិតផល LIV white Diamond ដើម្បីទទួលសិទ្ធិចែកចាយផ្ដាច់មុខគ្រឿងសម្អាងល្បីប្រចាំប្រទេសថៃមួយនេះនៅកម្ពុជា។ នៅក្នុងពិធីនោះ ក៍មានការកាត់ខ្សែបូរបើកសម្ពោធផ្លូវការគ្លីនិកអ៊ីវ៉ូលផ្លូវការ ដើម្បីប្រកាសអោយដឹងថា កម្ពុជា ក៍មានគ្លីនិកវះកាត់ឯកទេសធំមួយ មិនចាញ់បរទេស។
កញ្ញា គង់ កែវមរកត ហៅ ហ្វាងកែវ ដែលបានទទួលតំណែងជានាយកប្រតិបត្តិវ័យក្មេងគ្លីនិកអ៊ីវ៉ូ និង ជាអ្នកចែកចាយផ្ដាច់មុខផលុតផល LIV White Diamond ពីតារាថៃ បានអះអាងថា អ្នកនាងនឹងចែកចាយផលិតផលម៉ាកប្រេននេះអោយខ្លាំងនៅខេត្តសៀមរាប។ កញ្ញាថាខ្លួនក៏នឹងធ្វើអោយកាន់តែឈានឡើងនូវសេវាកម្មសំខាន់ៗរបស់គ្លីនិក ដើម្បីទំនុកចិត្តអតិថិជនជាតិ និងអន្តរជាតិ ដែលត្រូវការសម្រស់ស្រស់ស្អាត ហើយមិនចង់ចំណាយខ្ពស់ ទៅក្រៅប្រទេសនោះផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីសម្ពោធនោះ គេឃើញមានភរិយាមន្ត្រីជាន់ខ្ពស់ជាច្រើន បង្ហាញខ្លួនចួលរួមកាត់ខ្សែបូរ ដោយមានទាំងពិធីចាប់ឆ្នោតជូនដល់ភ្ញៀវដើម្បីអោយទទួលបានសេវាកម្មកែសម្ផស្សក្នុងចំនួនទឹកប្រាក់រហូតដល់១ពាន់ដុល្លារជាច្រើនរង្វាន់ផង។

LEAVE A REPLY

Please enter your comment!
Please enter your name here