ក្រោមការដឹកនាំរបស់ឯកឧត្តម តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា អគ្គនាយកអគ្គនាយិកាក្រុមហ៊ុន ឃី ចិន្តា ក្នុងដំណើរទៅទស្សនកិច្ចបន្ទាត់ព្រំដែន និង សួរសុខទុក្ខកងកម្លាំងនៅប្រាសាទតាក្របី និង ប្រាសាទតាមាន់ ដែលកំពុងឈ្លានពានដោយកងទាហានថៃ សិល្បករសិល្បការិនីខ្មែរ របស់គ្រួសារតារាកម្ពុជា ដែលដឹកនាំដោយ លោក ផាត់ តារារដ្ឋ ជាស្ថាបនិកក្រុម មិនត្រឹមតែមានឱកាសបាននាំយកអំណោយមួយចំនួន យកទៅប្រគល់ជូនកងទ័ពតែប៉ុណ្ណោះទេ តែក៏ផ្ដល់ឱកាសអោយសិល្បករ ដែលបានចូលរួមទាំង៦រូបនោះ បានគ្រងឈុតជាកងទាហានផងដែរ។
សិល្បករដែលបានចូលរួមក្នុងសកម្មភាពចុះចែកអំណោយនោះរួមមាន អ្នកនាង ស្វែង សុជាតា. តារាសម្ដែង អ្នកស្រី រ៉េតរ៉ូស ពិធីករ លោក រុន ណាកូ អ្នកនាង យិន ស្រីពៅ តារាសម្ដែង កញ្ញា តាក់វ៉ាន់ តារាសម្ដែង និង លោកស្រី រីយ៉ាត្រាណេ សិល្បការិនី។
លោក ផាត់ តារារដ្ឋ ដែលជាស្ថាបនិកគ្រួសារតារាកម្ពុជា ក៏បានដឹកនាំថត MV ក្រោមចំណងជើងថា ទឹកចិត្តយោធិន បន្ទាប់ពីឃើញតារាខ្មែរ មានឱកាសបានគ្រងឈុតជាយោធិន និង ជាទាហាន នៅក្នុងពេលនោះផងដែរ។
យ៉ាងណាមិញការស្លៀកឈុតទាហាន ទៅចែកអំណោយ និង សួរសុខទុក្ខដល់កងទាហានខ្មែរនេះ គឺគ្រាន់តែស្ថិតនៅក្នុងស្មារតីគោរព និង លើកទឹកចិត្តដល់តួនាទីជាយោធារបស់ទាហាននៅតំបន់ព្រំដែនប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជារូបភាព និង ទិដ្ឋភាពខ្លះ របស់ តារាខ្មែរ ដែលបានគ្រងឈុតទាហាន ក្នុងបេសកកម្មមួយនេះ៖