កាលពីរាត្រីថ្ងៃទី 11 ខែ មិថុនា ឆ្នាំ 2025 មុននេះ ផលិតកម្ម Mediaload Pictures បានធ្វើពិធីសម្ភោធភាពយន្តខ្នាតធំរឿង « កំហឹងធ្មប់ » ដែលជាភាពយន្តដំបូងរបស់ខ្លួននៅលើវិស័យកុន ហើយត្រៀមនឹងចាក់បញ្ចាំងគ្រប់រោងភាពយន្តទាំងអស់ក្នុងស្រុកចាប់ពីថ្ងៃទី 18 មិថុនា ឆ្នាំ 2025 នេះតទៅ។
នៅក្នុងថ្ងៃសម្ភោធនេះផងដែរ គេឃើញមានវត្តមានតារាកិត្តយសល្បីៗគ្រប់វិស័យ រួមទាំងបវរកញ្ញា រួមទាំងក្រុម Influencers ល្បីៗ និង វត្តមានអ្នកជំនួញអនឡាញជាច្រើនរូបបានអញ្ជើញចូលរួមពេញ Hall នៃរោងភាពយន្ត Major Cineplex សែនសុខ។
លោក អ៉ិន វិចិត្រ នាយកប្រតិបត្តិនៃផលិតកម្ម Mediaload Pictures បានមានប្រសាសន៍ថា នេះគឺជាភាពយន្តដំបូងខ្លួនដែលចំណាយថវិកាផលិតច្រើនជាងគេប្រមាណដល់ទៅ 30 ម៉ឺនដុល្លាអាមេរិក ដោយលោកជឿជាក់យ៉ាងមុតមាំថា ទាំងតួអង្គ គ្រប់ប្លង់ គ្រប់ឈុតឆាក និង សាច់រឿងនៃការផលិតចេញមកនឹងមិនធ្វើឱ្យអ្នកទស្សនាខកចិត្តនោះឡើយ ខណៈក្រោយមានការចាក់បញ្ចាំង Pre-sacrenning ចំនួន4ដងរួចមកហើយមុននឹងសម្ភោធភាពយន្តនេះជាផ្លូវការ ដោយទទួលបានការកោតសរសើរ និង វាយតម្លៃក្នុងកម្រិតខ្ពស់មិនធម្មតា។
ក្រៅតែពីភាពភ័យរន្ធត់ ពញ្ញាក់អារម្មណ៍អ្នកមើលឱ្យស្លុតចិត្តនៅក្នុងសាច់រឿងក៏មានបង្ហាញនូវឈុតឆាកប្រកួតសម្រស់នាសម័យលង្វែក ដែលលោកជឿជាក់ថាហ្វេនៗបវរកញ្ញាមិនតិចនាក់នោះទេច្បាស់ជាភ្ញាក់ផ្អើលនឹងសមត្ថភាពតួអង្គនៅក្នុងរឿងនេះ ខណៈគឺសុទ្ធសឹងតែជាបវរកញ្ញាវ័យក្មេងជាច្រើនរូបដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកថែមទៀតផង។
ក្រៅតែពីគុណភាពនៃសាច់រឿង និង គុណភាពនៃការថតលោកក៏នឹងមានគម្រោងនាំភាពយន្តមួយនេះទៅបញ្ចាំងនៅក្រៅស្រុកថែមទៀតផង ដោយលោករំពឹងខ្ពស់ថាអាចនឹងទទួលបានការគាំទ្រទាំងក្នុង និង ក្រៅស្រុកផងដែរ។ មិនតែប៉ុណ្នោះលោកអះអាងថា ប្រសិនបើអ្នកទស្សនាមិនពេញចិត្ត ឬ យល់ថាសាច់រឿងមិនល្អមើល លោកក៏ធានាសងនូវទឹកប្រាក់វិញថែមទៀតផង។
ចំណាយទុន30ម៉ឺនដុល្លារនៅក្នុងការផលិតភាពយន្តខ្នាតធំរឿង « កំហឹងធ្មប់ » មិនអស់ចិត្ត ផលិតករលោក អ៉ិន វិចិត្រ ថាអ្នកដែលបានទស្សនារឿងនេះក៏នឹងមានឱកាសឈ្នះនូវរង្វាន់ខ្សែរកពេជ្រ ទូរស័ព្ទដៃ2គ្រឿង ព្រមទាំងវត្ថុអនុស្សាវរីយ៍មួយចំនួនទៀត ដែលនេះគឺជាលើកទី1ហើយនៅក្នុងប្រទេសកម្ពុជាដែលទៅទស្សនារឿងហើយមានឱកាសឈ្នះរង្វាន់ថែមទៀត។
គួរបញ្ជាក់ផងដែរថា ការចាប់រង្វាន់ Lucky draw ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក ប្រិយមិត្តដែលទស្សនា « រឿង កំហឹងធ្មប់ | The Witch Return » នឹងទទួលបានសន្លឹកឆ្នោតដើម្បីផ្សងសំណាង យកខ្សែកពេជ្រ ទូរស័ព្ទដៃ ដបទឹក និងរង្វាន់ផ្សេងៗជាច្រើនទៀត។
លក្ខខណ្ឌងាយៗដោយទស្សនិកជនដែលបានជាវសំបុត្រទស្សនានៅគ្រប់រោងភាពយន្តគ្រាន់តែបំពេញនូវ
1. ឈ្មោះ
2. លេខទូរស័ព្ទ
3. រួចដាក់ចូលទៅក្នុងប្រអប់ផ្សងសំណាងដែលមាននៅគ្រប់សាខារោងភាពយន្តទាំងអស់
រួសរាន់ឡើង សន្លឹកផ្សងសំណាង នឹងផ្ដល់ជូននៅគ្រប់រោងភាពយន្ត ត្រឹមតែពីថ្ងៃទី 18 មិថុនា រហូតដល់ថ្ងៃទី 21 មិថុនា តែប៉ុណ្ណោះ។