កាលពីថ្ងៃទី១១ មិថុនា ឆ្នាំ២០២៥ តារាសិល្បៈ ថ្នាក់ដឹកនាំ និង សប្បុរសជនជាច្រើន ក្រោមការដឹកនាំ របស់ ឯកឧត្តមធម្មសុខាបញ្ញារតន៍មុនីឧបាសកពុទ្ធសាសនូបត្ថម្ភក៍ តាំង សុខឃី និង លោកជំទាវធម្មចិន្តាសុគន្ធាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទ្រី ចិន្តា ស្ថាបនិកក្រុមហ៊ុន ឃី ចិន្តា បានទៅដល់មូលដ្ឋានទ័ពជួរមុខ នៅតំបន់ប្រឈមមុខគ្នាខ្លាំង គឺប្រាសាទតាមាន់ និង តាក្របី។
សប្បុរសជន ដែលបានចូលរួមរួមមាន លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាក្រសួងកិច្ចការនារី . ឯកឧត្តម ចាប តូ អនុរដ្ឋាលេខាធិការក្រសួងសង្គមកិច្ច និង យុវនិតិសម្បទា ; លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មាន ផ្ទះតារា និង ជាស្ថាបនិកគ្រួសារតារាកម្ពុជា បានដឹកនាំជំនួយ និង ថវិកាខាងលើ យកទៅប្រគល់ជូនកងទ័ពឈរជើង។
បន្ថែមពីលើជំនួយពីសប្បុរសជនទាំងអស់ គឺមានទាំងថវិកា សម្ភារៈ ត្រីងៀតត្រីឆ្អើរ សាច់ក្រក សាច់គោ ផ្ទាំងសុឡា និង ឧបករណ៍ជាប្រយោជន៍សម្រាប់ការាការងារការឈ្លានពានពីសំណាក់សៀម លោក ផាត់ តារារដ្ឋ និង ក្រុមការងារ ក៏បានទិញកាដុងទឹកជិត២០០កាដុង យកទៅប្រគល់ដល់មូលដ្ឋានទាំង៣ផងដែរ។
លោក ផាត់ តារារដ្ឋ និង សិល្បករ ក៏បាននាំយកទង់ជាតិទៅថតរួមគ្នា និង បានផលិត MV មួយបទ នៅប្រាសាទតាមាន់ ដើម្បីផ្សព្វផ្សាយប្រាសាទខ្មែរផងដែរ។
ខាងក្រោមនេះ ជារូបភាពខ្លះពីសកម្មភាពចុះសួរសុខទុក្ខ និង ចែកអំណោយនៅប្រាសាទតាមាន់ និង តាក្របី ដែលជាកន្លែងកំពុងចម្រូងចម្រាស់ខ្លាំង។