ការប្រកួត Miss & Mister Majestic ឈានដល់វគ្គប្រកួត ឈុតហែលទឹក

0

កាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០២៥ ការប្រកួតសមត្ថភាព និង សម្រស់ Miss & Mister Majestic បានឈានដល់វគ្គប្រកួតឈុតហែលទឹកហើយ ដោយគេឃើញបេក្ខជនបេក្ខនារីទាំង៣ភេទ បានបញ្ជេញអស់នូវទេពកោសល្យ ដែលកាន់តែធ្វើអោយកម្មវិធីនេះទាក់ទាញ។

ក្នុងនោះសូម្បីតែបេក្ខជនបេក្ខនារីមួយចំនួន ដែលធ្លាប់រងការរិះគន់ ធ្វើអោយកម្មវិធីទាំងមូល ប្រឈមនឹងការអាម៉ាស់ ក៏មានការវិវឌ្ឍន៍ ធ្វើអោយគេមើលឃើញពីការឈានឡើងផងដែរ ពិសេសការផ្លាស់ប្ដូរសម្រស់ និង ទេពកោសក្យ។ នេះជាវគ្គប្រកួតសំខាន់មួយ ហើយលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏ជាគណកម្មការដាក់ពិន្ទុមួយរូបផងដែរ។

គណកមកមការ លោក ផាត់ តារារដ្ឋ បានគូសបញ្ជាក់ថា ធៀបនឹងការរិះគន់នាពេលមុន កម្មវិធី Miss & Mister Majestic កាន់តែល្អជាងមុនគួរអោយសរសើរ ពិសេសការវិវត្តន៍នៃរូបសម្រស់របស់បេក្ខជន បេក្ខនារី ដែលធ្លាប់តែត្រូវបានគេរិះគន់កក្រើកប្រទេសនាពេលមុន និង ការកែទម្រង់ប្រកួតប្រជែង ដែលធ្វើអោយអ្មកចូលប្រកួតម្នាក់ៗ មានឱកាសបានបង្ហាញសមត្ថភាពលើសពីសម្រស់។ កម្មវិធីនេះ ក៏កំពុងតែសម្រាំងបានអ្នកដែលមានជំនឿចិត្ត និង មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអោយក្លាយជាអ្នកគ្រងមកុដផងដែរ។