កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី សុភ័ក្ត្រ អ្នកឯកទេសផ្នែកក្រចករយៈពេលប្រមាណ២០ឆ្នាំ នៅសហរដ្ឋអាមេរិក បានប្រកាសបើកហាងសាឡនមួយកន្លែង យីហោ August Nail នៅបុរីពិភពថ្មីចម្ការដូង ដោយនាំយកបច្ចេកវិទ្យា និង ផលិតផលពីអាមេរិកដោយផ្ទាល់ យកមកកាន់ហាងនេះ ដើម្បីអោយអតិថិជន ទទួលសេវាកម្មដូចគ្នា នឹងនៅអាមេរិក។
ហាង August ដែលទើបប្រកាសដំណើរការនេះ ត្រូវបានបើកនៅផ្ទះលេខ ២៣០ ផ្លូវលេខ៥ ជិតផ្សារបុរីពិភពថ្មីចម្ការដូង ដោយក្នុងហាងទាំងមូល ក្រៅពីមានសេវាធ្វើក្រចកដៃក្រចកជើងបុរសស្ត្រី ក៏មានសេវាកម្មស្ក្រាប់ស្បែក ម៉ាសា និង ធ្វើចិញ្ចើមបែបស្ដង់ដារអាមេរិក តែតម្លៃធូរខ្លាំង ដើម្បីអោយបងប្អូនខ្មែរ ទទួលបានភាពស្រស់ស្អាត សុវត្ថិភាព និង ចំណាយតិច។
លោកស្រី សុភ័ក្ត្រ ដែលជាអ្នកឯកទេសផ្នែកក្រចក និង សាឡន នៅអាមេរិកជាង២០ឆ្នាំ បានលើកឡើងថា នៅសហរដ្ឋអាមេរិក លោកស្រីមិនត្រឹមតែបានប្រកបជំនាញផ្នែកក្រចក និង សាឡននេះ មិនក្រោម២០ឆ្នាំប៉ុណ្ណោះទេ សូម្បីតែលិខិតបញ្ជាក់ពីជំនាញនៅអាមេរិកក៏មានផងដែរ ដោយសារតែលោកស្រីបានបញ្ចប់ការសិក្សាផ្នែកក្រចក និង សាឡន នៅអាមេរិកច្បាស់លាស់ និង ទទួលបាន Licence ពេញលេញ ក្នុងការបើកហាងនៅលើទឹកដីអាមេរិក ដែលមានន័យថា មានការទទួលស្គាល់លើជំនាញ និង ឯកទេស។
ហេតុផលដែលលោកស្រីសម្រេចមកបើកហាង August Nail នៅកម្ពុជានេះ គឺដោយសារតែលោកស្រីសំលឹងឃើញពីទីផ្សារផ្នែកក្រចក និង សាឡន នៅកម្ពុជា កាន់តែមានការរីកចំរើន និង ដោយសារតែលោកស្រី ចង់យកចំណេះជំនាញដែលលោកស្រីមាននៅអាមេរិក មកចែកដល់កូនខ្មែរ ដែលជាបុគ្គលិក និង ក្រុមការងារ និង ចង់ផ្ដល់ការងារជូនបងប្អូនខ្មែរ ដែលបានបម្រើការជាមួយនៅក្នុងហាង។
លោកស្រី នឹងឡើងចុះកម្ពុជា អាមេរិក តាមតែអាចធ្វើទៅបាន ហើយក៏នឹងប្រកាសទទួលកូនខ្មែរ អោយរៀនផ្នែកក្រចក និង សាឡន នៅក្នុងហាង August Nails ដោយឥតគិតថ្លៃ ដោយនឹងទទួលចំនួន១០នាក់។ លោកស្រីថាកូនខ្មែរ ដែលចង់ចេះជំនាញនេះ សូមឆាតទៅផេក August Nails ចាប់ពីថ្ងៃជូនដំណឹងនេះ ដោយក្រោយពីរៀនចប់ហើយ គឺអាចធ្វើការប្រចាំហាងបាន ប្រសិនបើមិនទាន់មានលទ្ធភាពបើកខ្លួនឯង។
លោកស្រី ហេង ចាន់ទៀង ជាម្ចាស់ហាងមួយរូបដែរ របស់ហាង August Nails បានលើកឡើងថា គ្រប់សេវាកម្មដែលនឹងដំណើរការនៅក្នុងហាងនេះ គឺបែបស្ដង់ដារអាមេរិកទាំងអស់ ដោយសូម្បីតែថ្នាំក្រចក និង ទឹកថ្នាំផ្សេងៗ ក៏នាំយកមកពីអាមេរិក ប៉ុន្តែគ្រប់សេវាកម្មស្ទើរតែមានតម្លៃធូរជាងនៅហាងសាឡនធម្មតាទៅទៀត ដោយសារតែលោកស្រី និង លោកស្រី សុភ័ក្ត្រ ជាបងស្រី និង ជាដៃគូភាគហ៊ុន គឺមានបំណងចង់អោយបងប្អូនខ្មែរ បានស្អាតដោយចំណាយតិច ហើយមានសុវត្ថិភាព មិនភ័យរឿងឆ្លងមេរោគសើរស្បែកនានា ដែលតែងកើតឡើងដោយសារការកាត់ក្រចក ឬ ប្រើផលិតផលដែលមានផលប៉ះពាល់។
លោកស្រីថា ក្រោយបើកដំណើរទីតាំងហាងនេះ នឹងមានសាខាថ្មី ត្រូវបានលេចឡើងជាបន្តបន្ទាប់ ដើម្បីផ្ដល់ឱកាសការងារផង និង ផ្ដល់សេវាកម្មមួយដូចនៅអាមេរិក អោយកាន់តែងាយស្រួល។