មិនសរសើរមិនបាន ឧកញ៉ា ឡាយ លីហួរ និង ភរិយា លះបង់ដល់ម្លឹង ដើម្បីកងទាហាន

0

មិនសរសើរមិនបានឡើយចំពោះ ឧកញ៉ា ឡាយ លីហួរ និង លោកជំទាវ ឡៃ ស៊ូយៀក អគ្គនាយកអគ្គនាយិកា ក្រុមហ៊ុនHY Global និង ជាម្ចាស់ផលិតផល Miss បានសម្រេចចិត្តបរិច្ចេាកទឹកប្រាក់រហូតដល់ ២៤០០០ដុល្លារ ដែលការបរិច្ចាគនេះ គឺជាតួលេខមួយខ្ពស់ ហើយក៏បង្ហាញថា លោកឧកញ៉ា និង លោកជំទាវ ថ្វីត្បិតតែបានរួមចំណែកច្រើនរាប់មិនអស់ លើការបរិច្ចាគជួយដល់សង្គមនៅក្នុងវិស័យផ្សេង តែក៏មិនភ្លេចយកចិត្តទុកដាក់លើវិស័យកងទ័ព នៅពេលដែលមើលឃើញពីការលំបាកជាក់ស្ដែង របស់កងទាហានខ្មែរ ក្នុងពេលកំពុងប្រឈមជាមួយទាហានថៃ ហើយបណ្ដាលអោយសាច់ឈាមខ្មែរមួយរូប ត្រូវពលីជីវិត។

យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់លោក ឧកញ៉ា និង ក្រុមហ៊ុន បានសរសេរថា ដោយមើលឃើញពីតម្រូវការជាក់ស្ដែង លោកឧកញ៉ា និង លោកជំទាវ បានបរិច្ចាគថវិកាបន្ថែម 13000$ បន្ថែមទៀត សរុប 24000$
ដេីម្បី ផ្គត់ផ្គង់ជាសំភារៈ ថ្នាំសង្កូវ សម្រួលដល់ការខ្វះខាតដល់កងកម្លាំងជួរមុខដែលត្រៀមពលីយ៉ាងស្វះស្វាញ🙏 នេះជាថវិការផ្ទាល់របស់លោកឧកញ៉ា និង លោកជំទាវ ដែលជាអគ្គនាយក អគ្គនាយិកាប្រេន Miss ដោយបានបែងចែកជាប្រយោជន៍ដូចជា៖

1. ឧបត្ថម្ភ ដល់កងពលតូចអន្តរាគមន៍លេខ៩ ឈរជេីងទិសមុំ៣ ចំនួន 10000$ (ទ័ពជួរមុខ)
2. ជូនចំពោះឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងព្រះវិហារកងវរសេនាតូចលេខ446​ ប្រចាំទិសអានសេះ​ នៃតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ
នូវអង្ករ 4 តោនទឹកសុទ្ទ 100កេះ សាប៊ូ 500ដុំ សាប៊ូលាងចាន 10កេះ
សាប៊ូបោកខោអាវ350g 5 កេះ ប្រេងក្រឡា 20ឡូ ត្រី ខ 20កេះ
ទឹកត្រី 10កេះ មី 100កេះ ទឹកសុទ្ទ 100កេះ សរុបជទឹកប្រាក់5000$. ព្រមទាំងទឹកប្រាក់សុទ្ធ5000$បន្ថែម សរុបជាទឹកប្រាក់10000$។
3.ផ្តល់ជូនជាទឹកប្រាក់ចែកជូនកងកម្លាំងនៅបន្ទាយផ្ទាល់សរុប 3000$
4. ចូលរួមរំលែកទុក្ខគ្រួសារសព 1000$ 🙏

ជាមួយនឹងការចំណាយថវិកាដ៏ច្រើនសន្ធឹក ហើយជួយចំគោលដៅនេះ បានធ្វើអោយលោកឧកញ៉ា និង លោកជំទាវ ទទួលបាននូវការសរសើរយ៉ាងខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំក្នុងជួរកងទ័ព និង អ្នកតាមដាននៅក្នុងវិស័យអនឡាញស្របគ្នាដែល លោកឧកញ៉ា និង លោកជំទាវ ក៏ជាអ្នកជំនួញ និង ជាតារាអនឡាញ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលមានអ្នកតាមដានពីជីវិតឯកជនរបស់អ្នកទាំងពីរស្រាប់។

ម្យ៉ាងលោកឧកញ៉ា ឡាយ លីហួរ និង លោកជំទាវ ឡៃ ស៊ូយៀក រមែងចុះជួយដល់សង្គមគ្រប់កាលៈទេសៈ ក្នុងចំនួនទឹកប្រាក់ច្រើនៗជាងគេសប្បុរសជនភាគច្រើន ចាប់តាំងពីជោគជ័យមុខជំនួញទាំងស្វាមីភរិយានោះផង ទើបការលះបង់ទឹកប្រាក់ដ៏ច្រើនខាងលើ ហើយថែមទាំងចំណាយពេលដឹកនាំក្រុមការងារ ចុះយកអំណោយទៅប្រគល់ដោយផ្ទាល់ នៅទីតាំងព្រំដែនជួយដល់កងទាហានមួយនេះ កាន់តែធ្វើអោយម្នាក់កោតសរសើរពីស្មារតីយកចិត្តទុកដាក់របស់អ្នកទាំងពីរ នៅក្នុងកាលៈទេសៈ ដែលកងទាហានកម្ពុជា កំពុងត្រូវការការយកចិត្តទុកដាក់នៅក្នុងពេលនេះ។

អ្វីដែលគេកោតសរសើរ គឺលោកជំទាវ ឡៃ ស៊ូយៀក ថែមទាំងបញ្ជាក់នៅចុងសំណេរថា “មាតុភូមិខ្ញុំអេីយអរគុណណាស់ សម្រាប់ទំហំនៃការលះបង់របស់ពូមីងបងប្អូនកងកម្លាំងទាំងឡាយ ដែលការពារ និងឈរជេីងយ៉ាងរឹងមាំសម្រាប់ពួកយេីង🙏🙏🙏🙏🙏” ដែលបង្ហាញកាន់តែច្បាស់ថា ទំហំនៃក្ដីស្រលាញ់របស់អ្នកទាំងពីរ ជាពិសេសគឺម្ចាស់ប្រេន Miss គឺធំធេង សម្រាប់កម្ពុជា និង ទុក្ខលំបាករបស់កងទាហានខ្មែរ។