ខ្សែភាពយន្តរឿង ផ្នូរមនុស្សរស់ ដែលធ្លាប់ផ្ទុះកក្រើកក្នុងខ្សែវីដេអូភាគ តាំងពីអំឡុងឆ្នាំ៩០ជាង បានបង្ហាញខ្លួនជាថ្មីគួរអោយភ្ញាក់ផ្អើល ដោយការត្រលប់មកលើកនេះ គឺមកជាខ្សែភាពយន្តខ្នាតធំ ហើយមកក្នុងរសជាតិថ្មី។
ភាពយន្តខ្នាតធំនេះ ប្រកាសដាក់បញ្ចាំងជាផ្លូវការគ្រប់រោង ចាប់ពីថ្ងៃទី៣០ ឧសភា ខណៈដែលភាពយន្តនេះ តួអ្នកនាង ឡានធុម សម្ដែងដោយនាង នុន វរ៉ាណុច ដែលអ្នកនាងនៅតែមានសម្រស់ស្រស់ស្អាត និង សម្ដែងបានល្អឥតខ្ចោះ។
ក្នុងពិធីសម្ពោធកាលពីថ្ងៃទី២៨ ឧសភា គេឃើញមានអ្នកសិល្បៈ និង ហ្វេនៗយ៉ាងច្រើនកុះករ បានទៅទស្សនាភាពយន្តនេះ។ មួយរឿងនេះ ក៏បង្កប់ឈុតឆាកលងបន្លាច យ៉ាងញាក់សាច់ផងដែរ ដែលធ្វើអោយខ្សែរឿងផ្នូរមនុស្សរស់ Verson ថ្មី កាន់តែមានរសជាតិថ្មី។
អ្នកទស្សនាច្រើនណាស់ សរសើរថារឿងឡានធុម Verson ថ្មីល្អមើល និង បានបញ្ចូលនូវកម្រិតទាក់ភ្នែក ក្នុងការផលិតជាភាពយន្ត។ មួយរឿងនេះ ក៏ត្រូវបានគេរំពឹងថានឹងផ្ទុះការចាប់អារម្មណ៍ នៅពេលដាក់បញ្ចាំងគ្រប់រោងផងដែរ។