ឧកញ៉ា ស៊ឹម ស៊ីដា សម្រុកថតសាច់រឿងបទ « ប្ដីអន់ដូចបង »

0

បន្ទាប់ពីបញ្ចេញបទចម្រៀងអោយតារាចម្រៀង លោក ពេជ្រ ចិត្រា ហើយផ្ទុះការគាំទ្រជាមួយនឹងបទ ប្ដីអន់ដូចបង កាលពីថ្ងឌទី២៧ មិថុនា ឆ្នាំ២០២៥ លោកឧកញ្ញា ស៊ឹម ស៊ីដា អគ្គនាយកផលិតកម្ម HB Production និង ជាម្ចាស់ក្រុមហ៊ុនសោភាវត្តី សម្រស់ខ្មែរប្រេន បានបញ្ចេញក្រុមការងារជំនាញចុះថតបទនេះជា MV សាច់រឿងភ្លាមៗ ដើម្បីអោយខ្លឹមសារបទចម្រៀងមួយបទនេះ កាន់តែជក់ចិត្តដិតអារម្មណ៍ និង ផ្ទុះការតាមដាន។

MV បទនេះ ត្រូវបានផលិតជាសាច់រឿងប្រមាណ១០នាទីតែម្ដង ដោយមានការចូលរួមសម្ដែងដោយតារាល្បីៗ និង ផលិតករឆ្នើមៗ។ ខ្សែរឿងត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ ហើយសាច់រឿងក៏កម្សត់ទឹកភ្នែកណាស់ដែរ ទើបលោកឧកញ៉ា ដែលជាផលិតករ និង ជាអ្នកចំណាយធនធានដោយផ្ទាល់ មានការរំពឹងខ្ពស់នៅពេលបង្ហោះផ្លូវការ ស្របពេលដែលបទ ប្ដីអន់ដូចបង របស់ពេជ្រ ចិត្រា ក៏កំពុងផ្ទុះស្រាប់ ក្រោយការដាក់បង្ហោះ។

MV សាច់រឿងនេះ ក្រោយចេញឆាប់ៗ ជាមួយនឹង Quality ដែលជាការរួមចំណែកក្នុងការលើកស្ទួយវិស័យចម្រៀង។