មាន HONOR 400 5G Series កាមេរ៉ាAI លំដាប់ Flagship 200 Million Pixels តម្លៃ 369$ មួយគ្រឿងក្នុងដៃដូចមាន I-Phone 17 ក្នុងក្តីស្រម៉ៃ

0


កាលពីរសៀលថ្ងៃទី 27 ខែ ឧសភា ឆ្នាំ2025 មុននេះ ក្រុមហ៊ុន HONOR បានបង្ហាញនូវវត្តមានជាផ្លូវការស្មាតហ្វូនស៊េរីថ្មី HONOR 400 Series 5G រាងដូច I-Phone 17 គឺ HONOR 400 5G ម៉េម៉ូរី 256GB តម្លៃ 369$ និង ម៉េម៉ូរី 512GB តម្លៃ 399ដុល្លារ ថែមកាដូ HONOR Watch 2i តម្លៃ 99$ បូកជាមួយ Case & Screen 11$ សរុបជាសាច់ប្រាក់ 110$ ផ្អើលអស់អ្នកគាំទ្រ តារាប្រុសស្រីល្បីៗ និង ម្ចាស់ហាង នៅ Morgan Tower។​

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ០1 មិថុនា 2025 អតិថិជនអាចធ្វើការកម្ម៉ង់ ស្មាតហ្វូនស៊េរីថ្មី HONOR 400 Series 5G នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេស។

HONOR 400 Series 5G ដែលមានរហ័ស្សនាម Time to AI ត្រូវបានក្រុមហ៊ុន រចនាបទរូបរាងបែបហៃក្លាយយ៉ាងល្អប្រណិត រូបរាងស្តើង ជាមួយតួខ្លួនជ្រុង ទាន់សម័យស៊ីវិល័យ ដូចទៅនឹងទូរស័ព្ទ iPhone 17។ បំពាក់មកជាមួយនូវ កាម៉េរាលំដាប់ ផ្លេកស៊ីប (Flagship) ដែលមានទំហំ ដល់ទៅ 200 មេហ្គាភិកស៊ែល ហើយមានមុខងារ AI ជាច្រើនដូចជា Ai Deepfake Detection, Ai Photo to Video Ai Passerby, Ai Cut Out,​ Ai Out Painting, Ai Face tune -ល-។

HONOR 400 5G Series ត្រូវបានក្រុមហ៊ុនបំពាក់ Chipset ដែលអាចបំពេញនូវការលេងហ្គេមបានយ៉ាង Smooth មាននូវ GPU Turbo Game Engine, OS Turbo X ដែលជំនួយជាពិសេសដល់ការលេងហ្គេមអោយកាន់តែសុក្រិត និង ស្ថេរល្បឿន។

បើយាយរឿនថ្មវិញឡូយកប់ ដែលបានបំពាក់មកជាមួយនូវថ្មធំរហូតដល់ទៅ 6000 មីលីអំពែម៉ោង (mAh) កម្លាំងសាកថ្ម ល្បឿនលឿន 80វ៉ាត់ ដែលអាចបំពេញតម្រូវការនូវការប្រើប្រាស់របស់អ្នកក្នុងមួយថ្ងៃពេញដោយពុំចាំបាច់សាកថ្មឡើយដែលនេះជាគុណសម្បត្តិមួយយ៉ាងពិសេសក្នុងការប្រើប្រាស់ទូទៅប្រចាំថ្ងៃ។

ស្មាតហ្វូនដែលមាន កាម៉េរាលំដាប់ Flagship កញ្ចប់អេអាយ យ៉ាងពេញលេញ រូបរាងស្រស់ស្អាត បែបទាន់សម័យ ជាមួយអេក្រង់ភ្លឺច្បាស់ តាន់ជាងមុនផ្កាយ 5 ធន់នឹងទឹក ទំហំថ្មធំ 6000mAh សាកម្តងប្រើមួយថ្ងៃពេញ ជាមួយ រ៉េមធំ 24GB Memory 256GB Gaming Chipset GPU Turbo Game Engine ជំនួយការលេងហ្គេម សាកថ្មចូលវិញល្បឿនលឿន80វ៉ាត់ អេក្រង់ AMOLED មានពណ៍ដិតស្រស់ និងអាចកាពារភ្នែកលេខមួយ 384Hz PWM ដែលទាំងអស់នេះមានតែនៅក្នុង HONOR 400 5G Series តែមួយគត់។

HONOR 400 5G មាន ២ ជម្រើស អង្គផ្ទុកទិន្នន័យសម្រាប់អតិថិជនធ្វើការជ្រើសរើស ដែលតម្លៃ 369$ មាន Memory 256GB និង 399$ មាន Memory 512GB ពិសេស​មាននូវកាដូរបន្ថែមដ៏អស្ចារ្យ គឺ HONOR Watch 2i តម្លៃ 99$ បូកជាមួយ Case & Screen 11$ សរុបជាសាច់ប្រាក់ 110$។

រីឯ HONOR 400 Pro 5G តម្លៃ 549$ ថែមជូន HONOR Choice Earbud Clip តម្លៃ 159$, HONOR Camera Assistant តម្លៃ 49$ បូកជាមួយ Case & Screen តម្លៃ 11$ សរុប 219$

អតិថិជនចាប់អារម្មណ៍ ឡើងស៊េរីទូរសព្ទថ្មីក្នុងក្តីស្រមៃ អាចកក់ទុកមុន HONOR 400 5G ស៊េរី នៅបណ្តាហាងលក់ទូរសព្ទនានា ទូទាំងប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 01 មិថុនា​ 2025។