ម្ចាស់ជំនួញ និង ម្ចាស់អាជីវកម្មមួយចំនួនធំ ទទួលបានបទពិសោធន៍ និង ចំណេះដឹងសុខភាពផ្នែកក្រពះពោះវៀន ពីកម្មវិធី « Health Vision » ដែលរៀបចំឡើងដោយអ្នកស្រី ពៅ បូភ័ក្ក្រ

0

កាលពីរសៀលថ្ងៃទី 22 ខែ ឧសភា ឆ្នាំ 2025 មុននេះ អ្នកស្រី ពៅ បូភ័ក្ក្រ ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន POV Bopheak Land & Home បានបើកកម្មវិធីសិក្ខាសាលាដែលមានឈ្មោះថា « Health Vision » ដើម្បីអញ្ជើញម្ចាស់ជំនួញ ម្ចាស់អាជីវកម្ម ក៏ដូចជាមិត្តៗក្នុងមុខជំនួញមកសិក្សា និង ស្ដាប់អំពីចំណេះដឹងៗផ្នែកសុខភាព ជាពិសេសផ្ដោតលើរបបអាហារ និង ក្រពះពោះវៀន។

ក្រៅពីទទួលបាននូវបទពិសោធន៍ដែលធ្វើបទបង្ហាញដោយវាយគ្មិនជំនាញផងនោះ នៅក្នុងកម្មវិធីនេះផងដែរអ្នកស្រីក៏បានបញ្ច្រៀតនូវផលិតផល ស៊ូគីរិ ដែលជាផលិតផលអាហារបំប៉នសុខភាពដ៏ចាំបាច់នាំចូលមកពីប្រទេសជប៉ុន ដែលមនុស្សយើងបច្ចុប្បន្នកំពុងត្រូវការ និង ជាអាហារបំប៉នមួយប្រភេទដែលជួយទៅដល់សុខភាពក្រពះពោះវៀន និង ទ្រទ្រង់េសរីរាង្គកាយមនុស្សឱ្យទទួលបាននូចសុខភាពកាន់តែល្អក្រោយទទួលទាន។

កម្មវិធីនេះផងដែរត្រូវបានប្រារព្ធនៅការិយាល័យលក់ថ្មីរបស់ក្រុមហ៊ុន ពៅ បូភ័ក្ក្រ ផ្ទាល់តែម្ដង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 67D ផ្លូវលេខ 777 ក្នុងបុរីវិមានភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។