យុទ្ធនាការទិញស្រូវថ្លៃ កិនជាអង្ករលក់ « អង្ករបេះដូងខ្មែរ » នៅតែបន្ត រីឯតម្លៃនៅតែថោកជាងទីផ្សារតាមដេប៉ូ

0

នៅលើបណ្ដាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ លោក ម៉ុង វិមាន បានប្រកាសចុះទិញស្រូវពីពលរដ្ឋ ក្នុងតម្លៃខ្ពស់ ហើយកិនជាបានជាអង្ករ គឺលក់តែមួយបេ(៥០គីឡូ) ត្រឹមតែ១០ម៉ឺន៥ពាន់រៀលតែប៉ុណ្ណោះ តែដោយសារដូកាលនេះតម្លៃទិញស្រូវពីប្រជាពលរដ្ឋមានការឡើងថ្លៃ ទើបលោកសម្រេចតំឡើងតម្លៃលើសមុនតែ៥០០០រៀលទេ គឺអង្ករ១បេ (៥០គីឡូ) ត្រឹមតែ១១០០០០មុឺនរៀល ហើយហ្វ្រីសេវាដឹកជូនថែមទៀតផង។

យុទ្ធនាការមួយនេះគឺជាការរួមចំណែកដ៏ធំជួយដល់កសិករដែលកំពុងប្រឈមរឿងលក់ស្រូវមិនបានសមរម្យ ហើយក៏ជាយុទ្ធនាការមួយ ដែលអាចអោយអ្នកទទួលទានបាយនៅក្នុងស្រុក ប្រាកដចិត្តថា ពិតជាបានអង្ករក្នុងស្រុក ដែលគ្មានប្រើគីមី។

លោក ម៉ុង វិមាន ស្ថាបនិកមាតិកាអង្ករបេះដូងខ្មែរ លោកទទូចអោយពលរដ្ឋជួយគាំទ្រយុទ្ធនាការនេះផង ដើម្បីអោយអង្ករស្រូវខ្មែរមានទីផ្សារ ។ហើយលោក ក៏បន្តស្នើរទៅបងប្អូនដែលត្រូវការអង្ករចែកអំណោយ ឬ អង្ករសម្រាប់ទទួលទាន ងាកមកទិញអង្ករពីយុទ្ធនាការអង្ករបេះដូងខ្មែររបស់លោកវិញ ដោយសារតែជាអង្ករដែលទិញស្រូវពីពលរដ្ឋថ្មី ជាអង្ករខ្មែរ១០០ភាគរយ ជាអង្ករក្នុងស្រុក១០០ភាគរយមិនប្រើគីមី ជាអង្ករដែលមានតម្លៃទាបជាងអង្ករនៅលើទីផ្សារ និងជាការរួមចំណែកជួយដល់កសិករខ្មែរ កុំអោយបន្តជួបហានិភ័យរឿងស្រូវគ្មានទីផ្សារ។

លោក ម៉ុង វិមាន បានបញ្ជាក់ថា អង្ករដែលបានពីការទិញស្រូវផ្ទាល់ៗរបស់ពលរដ្ឋនេះ មិនមែនជាអង្ករដែលបានជាបាយរឹង ឬ ស្ងួតមិនឆ្ងាញ់នោះទេ ផ្ទុយទៅវិញគឺជាប្រភេទអង្ករដែលមានរសជាតិឆ្ងាញ់ ទន់អាចញ៉ាំបាន និង ល្អជាងអង្ករដែលតាមដេប៉ូគេលក់មួយបេ ១៣៥០០០រៀលរាល់ថ្ងៃទៅទៀត។

ជាក់ស្ដែងនៅពេលលោកយកមកប្រៀបធៀប គឺអង្ករដែលលោកកិនបាន ជាប្រភេទអង្គរគ្រាប់ធំ ពណ៌សាច់អង្ករស្រលូនៗ មិនមែនជាដូចប្រភេទអង្ករចម្រុះ ដែលជាគ្រាប់ល្អិតៗ លាយសលាយលឿង ហើយដាក់លក់រហូតដល់ ១៣៥០០០រៀល នោះឡើយ។

ដើម្បីអោយកាន់តែច្បាស់ថា បានអង្ករខ្មែរសុទ្ធ គ្មានជាតិគីមី ហើយជាអង្កររសជាតិឆ្ងាញ់ ដែលមិនភ័យរឿងមិនដឹងប្រភព។ លោកអ្នកអាចទំនាក់ទំនងជាវអង្ករពីលោកដោយផ្ទាល់ តាមរយៈតេលេក្រាម +85510 42 22 12។