កាលពីល្ងាចថ្ងៃទី 19 ខែ ឧសភា ឆ្នាំ 2025 មុននេះ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាអ្នកដឹកនាំក្រុមសម្ដែងផ្ទះតារា បានដឹកនាំសមាជិក និង ក្រុមសម្ដែងរបស់ខ្លួនទៅពិសារអាហារសាមគ្គីជុំគ្នានៅហាង បុហ្វេរ អ៉ីឈីបាន់ សាខាទួលគោក ដើម្បីអបអរភាពជោគជ័យជូនសមាជិកក្នុងក្រុមក្រោយទទួលបានភាពជោគជ័យនៅក្នុងការបង្កើត Short Film ជាលើកដំបូង។
ឆ្លៀតក្នុងឱកាសនេះផងដែរលោក ផាត់ តារារដ្ឋ ក៏បានថ្លែងនូវអំណរគុណទៅដល់សិល្បករ សិល្បការិនីដែលជាតួអង្គសមាជិកក្រុមដែលរួបរួមសាមគ្គីគ្នាយ៉ាងស្រុះដៃនៅ ក្នុងការបង្កើតក្រុមសម្ដែងរឿងខ្លីនេះឡើង ថ្វីបើការផលិតរឿងលើកនេះមិនមានលក្ខណៈធំដុំដូចបណ្ដាផលិតកម្មធំៗ ប៉ុន្តែក្រុមសម្ដែងផ្ទះតារាក៏ទទួលបាននូវចំណាប់អារម្មណ៍ និង ការគាំទ្រពីសំណាក់មហាជនយ៉ាងច្រើន ជាពិសេសទទួលបានចំនួននៃការចូលទស្សនារឿងថ្មីរាប់លាននាក់ លើសពីការរំពឹងទុក។
មិនតែប៉ុណ្នោះលោកក៏អរគុណដល់បណ្ដារស្ពុនស័រទាំងអស់ដែលបានគាំទ្រនូវការផលិតរឿងខ្លីរបស់ក្រុមសម្ដែងផ្ទះតារា ដែលជាចលករធ្វើឱ្យក្រុមសិល្បករ-សិល្បការិនី របស់លោកអាចរកចំណូលបន្ថែមបានមួយផ្នែកទៀតផងដែរ និង ធ្វើឱ្យតារាសម្ដែងជើងចាស់មួយចំនួនគាស់កកាយឡើងវិញនូវសមត្ថភាពរបស់ខ្លួន ឱ្យកាន់តែមានទីផ្សារ។
នៅក្នុងឱកាសជួបជុំអាហារសាមគ្គីនេះផងដែរ លោកក៏បានជ្រើសរើសនូវភោជនីយដ្ឋានដែលជាហាងបុហ្វេរសាច់អាំងបែបជប៉ុន នៅសាខាទួលគោក ក្នុងបន្ទប់ VIP room ដែលជាទីតាំងដ័ស័ក្កសមសម្រាប់ការជួបជុំ មិនថាជប់លៀង ឬ ខួបកំណើត ជាមួយនឹងការច្រៀងលេងកម្សាន្តបង្កើតះនុស្សាវរីយ៍គួរឱ្យចងចាំ។