ចូលរួមរំលែកទុក្ខដល់ម្ដាយតារាចម្រៀងកូនភ្លោះក្រុម Twin Boys ទទួលមរណៈភាពនៅមុននេះបន្តិចដោយរោគាពាធ

0


នៅមិនប៉ន្មាននាទីមុននេះក្រុមតារាចម្រៀងកូនភ្លោះក្រុម Twin Boys លោក ស៊ិន សុភា និង លោក ស៊ិន សុភ័ក្ក្រ បានបង្ហោះនូវដំណឹងមរណៈទុក្ខរបស់អ្នកម្ដាយបន្ទាប់ពីចូលបន្ទប់សង្គ្រោះបន្ទាន់កាលពីប៉ុន្មានថ្ងៃមុននេះតែនៅមិនអាចស្រោចស្រង់ជីវិតបាន។

គួួរបញ្ជាក់ផងដែរថាម្ដាយរបស់តារាចម្រៀងកូនភ្លោះទាំងពីររូបនេះ ទទួលមរណៈភាពដោយរោគាពាធ ខណៈលោកក៏បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយអ្នកម្ដាយមានអាការៈថប់ដង្ហើម ប៉ុន្តែក្រោយក្រុមគ្រូពេទ្យព្យាយាមអស់ពីសមត្ថភាពនៅតែមិនអាចសង្គ្រោះបាន។

អាស្រ័យដូចជាការជូនដំណឹងខាងលើនេះ ក្រុមការងារផ្ទះតារា សូមចូលរួមរំលែកទុក្ខ និង ផ្ញើរជូនដំណឹងនេះទៅកាន់អ្នកគាំទ្រ ក៏ដូចជាមិត្តៗសិល្បៈកររួមអាជីពរបស់អ្នកនាងឱ្យទទួលនូវដំណឹងដ៏ក្រៀមក្រំ និង ចូលរួមរំលែកទុក្ខជូនដល់គ្រួសារក្រុមតារាចម្រៀងកូនភ្លោះ តាមការគួរ។