មិនប៉ុន្មាននាទីមុននេះ ម្ចាស់ប្រេនសាប៊ូកក់សក់ Jensssy អ្នកនាង កែវ ម៉ានិច្ច បានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួនស្វែងរកដំណោះស្រាយខណៈមានអាខោន តេលេក្រាមមួយឈ្មោះ « សុធានី » បានទំនាក់ទំនងមកថាក្រុមហ៊ុនអ្នកនាងទទួលលុយកាត់កញ្ចប់ផលិតផលហើយតែមិនបញ្ជូនផលិតផលទៅឱ្យដល់ដៃអតិថិជន។
អ្នកនាង កែវ ម៉ានិច្ច បានបង្ហោះសារភ្ជាប់ជាមួយនឹងរូបភាពភស្តុតាងមួយចំនួនចោទសួរទៅកាន់ម្ចាស់គណនីតេលេក្រាមខាងលើថា « បើបងថា ផេកនេះ យកលុយមិនអោយអីវ៉ាន់ជួយផ្ញើរ Transaction អោយតិចផងណា ស្រួលអោយមេធាវីខ្ញុំធ្វើការ។
ហើយមួយទៀត កញ្ចប់តំណាង $3000 បានប៉ុន្មានឈុតជួយបញ្ជាក់ផងណា បងទាក់ទងមកពេលណា ម៉ោងណា ចាំខ្ញុំហែកអោយបង 😁😂 #សូមប្រុងប្រយ័ត្នស្ទាយបោកថ្មី» ។
យ៉ាងណាមិញក្រុមហ៊ុន Jensssy ដែលមានអ្នកនាង កែវ ម៉ានិច្ច ជាអគ្គនាយិការ កំពុងធ្វើការស្រាវជ្រាវរកនូវភស្តុតាងនៃការវេរលុយ និង ឯកសារមួយចំនួនដើម្បីស្វែងរកនូវការពិត និង ត្រៀមធ្វើតាមផ្លូវច្បាប់រួចជាស្រេចដើម្បីកុំឱ្យជនខិលខូចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុន ក៏ដូចជាផ្ដល់នូវព័ត៌មានមួយនេះជូនទៅដល់ម្ចាស់អាជីវកម្មមួយចំនួនក្រែងជួបរឿងដូចអ្នកនាងដែរឱ្យមានការប្រុងប្រយ័ត្ន ។