ជាតឹកតាងមួយដ៏គួរឱ្យស្ញប់ស្ញែងក្នុងនាមជាម្ចាស់អាជីវកម្មមួយរូបក្នុងចំណោម CEO លំដាប់ល្បីៗទាំងក្នុងស្រុក និង ក្រៅក្នុងមកពីបណ្ដាប្រទេសអាស៊ាន អ្នកនាង កែវ ម៉ានិច្ចដែលត្រូវបានគេស្គាល់ថាជាម្ចាស់ផលិតផលសាប៊ូកក់សក់នាំចូលមកពីកូរ៉េ ប្រេន JENSSSY បានក្លាយជាម្ចាស់ពានរង្វាន់ ASIA PRESTIGE 50 UNDER 50 CEO EXCELLENCE AWARD 2025 ” On
” VISIONARY & INNOVATION CEO
EXCELLENCE OF THE YEAR 2025។”
យោងតាមការបង្ហោះ អមដោយរូបភាព អ្នកនាង កែវ ម៉ានិច្ច បានរៀបរាប់ថា « មនុស្ស70%គេថាខ្ញុំឆ្កួតដែរសុខចិត្តចោលប្រាក់ខែខ្ទង់ម៉ឺន ហើយមកចាប់មុខរបបដែរគេដើរមុនរាប់ឆ្នាំរួចមកហើយ។ តែផ្នត់គំនិតខ្ញុំសម្លឹងមើលថ្ងៃអនាគត មិនបានគិតត្រឹមបច្ចុប្បន្នទេ ធ្វើការស្រួលដល់ខែបានលុយ តែមិនអាចជញ្ចឹមយើងមួយជីវិតទេ។ មនុស្សត្រូវមានមហិច្ចតាខ្លួងឯង ដាក់គោលដៅខ្លួនឯង 5ឆ្នាំ 10ឆ្នាំ ចាស់ទៅត្រូវសល់អី មិនមែនរកថ្ងៃហ្នឹង ស៊ីអស់ ស្អែកចាំរកទៀតទេ។»
នេះគឺជាឆន្ទៈដ៏មុតមាំរបស់អ្នកនាង ខណៈភាពជោគជ័យ និង ពានរង្វាន់ជាច្រើនដែលក្រុមហ៊ុន JENSSSY BRAND CO.,LTD បានទទួលកន្លងមក គឺបង្ហាញពីសក្ដានុពលនៃការដឹងនាំរបស់អ្នកនាង ដែលឈានឡើងពីមួយកម្រិតទៅមួយកម្រិតគួរឱ្យកត់សម្គាល់។