ពិតជាគួរអោយស្ងើចសរសើរណាស់កូនស្រីមានជំនាញគ្រប់ទម្រង់តែម្តង ទាំងការសម្តែង ទាំងការច្រៀង និងការបង្ហាញម៉ូត កុមារី ឆេន កញ្ចនា ម្ចាស់មកុដ Mini Miss Junior World Cambodia មានមហិច្ចតាខ្ពស់ថានឹងដណ្តើមមកុដលើឆាកអន្តរជាតិមកអោយបាន។
ការទន្ទឹងរង់ចាំរបស់អ្នកស្នេហាវិស័យបវរកញ្ញាវ័យក្មេងនៅកម្ពុជាកំពុងខិតជិតមកដល់ហើយ ដោយកុមារីរូបស្រស់ពោពេញដោយទេពកោសល្យគឺកុមារី ឆេន កញ្ចនា នឹងត្រៀមចាកចេញពីកម្ពុជានៅ ថ្ងៃទី2 ខែ កក្កដា ឆ្នាំ2025នេះហើយឆ្ពោះកាន់ឆាកអន្តរជាតិនៅក្នុងប្រទេសថៃ ដើម្បីតំណាងប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធី Mini Miss Junior World International 2025ដែលមានបេក្ខភាពមកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោកចូលរួមប្រកួតប្រជែង។
គួរបញ្ជក់ថា បវរកញ្ញាវ័យ 9ឆ្នាំរូបនេះ ប្តេជ្ញាចិត្តថានឹងបង្ហាញសម្ថតភាព ភាពស្រស់ស្អាត ភាពឆ្លាតវ័យ និងភាពអង់អាចក្លាហានរបស់យុវតីខ្មែរអោយបណ្តាប្រទេសផ្សេងបានឃើញថាកុមារីកម្ពុជាមានសម្ថតភាពប៉ុណ្ណា។ ហើយនាងមានមហិច្ចតា ដណ្តើមមកុដអន្តរជាតិឱ្យបាន ដើម្បីលើកមុខមាត់ប្រទេសកម្ពុជាលើកឆាកអន្តរជាតិ ក៏ដូចជាបង្ហាញឱ្យពិភពលោកឃើញពីភាពក្លាហានអង់អាចរបស់កុមារីកម្ពុជាដែលក្លាហានហ៊ានប្រកួតដណ្តើមមកុដជាមួយបណ្តាប្រទេសផ្សេងៗមកពីជុំវិញពិភពលោកផងដែរ។
ហើយដើម្បីសម្រេចក្តីស្រម៉ៃដ៏មួយធំនេះ កញ្ចនា បានព្យាយាមហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំង ទាំងការដើរ Catwalk, Q&A , ការនិយាយជាសាធារណៈ រួមទាំងពង្រឹងលើកការប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសផងដែរ។
បន្ទប់ពីទទួលបានតំណែងMini miss Junior World cambodia ថ្មីៗនេះ កុមារី ឆេន កញ្ចនា បានបង្ហាញ់ភាពភ្ញាក់ផ្អើលមួយទៀតទៅកាន់មហាជនតាមរយៈការសម្តែងភាពយន្ត គឺថាប្អូនស្រីពូកែដាក់មនោសញ្ចេតនា កម្សត់ស្រក់ទឹកភ្នែកភ្លាមៗ ជាក់ស្តែងគឺក្នុងរឿង “ទឹកភ្នែកកូនប្រពន្ធដើម”តែងម្តង។