កាលពីរសៀលថ្ងៃទី10 ខែ ឧសភា ឆ្នាំ2025 មុននេះ តារាចម្រៀង លោក ពេជ្រ ជេត្រា ត្រូវបានអគ្គនាយកក្រុមហ៊ុន សោភាវតី សម្រស់ខ្មែរប្រេន តែងតាំងជាទូតសុឆន្ទៈ ប្រចាំផលិតថ្មីរបស់ខ្លួន2 មុខគឺ ឡេកាពារកំដៅថ្ងៃ និង ហ្វូមលាងមុខ ដែលជាផលិតផលកំពុងផ្ទុះនៅលើទីផ្សារ។
ហើយអ្វីដែលកាន់តែពិសេសនោះគឺក្នុងកម្មវិធីចុះMOUនេះ តារាចម្រៀង លោក ពេជ្រ ចិត្រា ត្រូវបានលោកឧកញ៉ា ស៊ឹម ស៊ីដា ដែលគឺស្គាល់ថាជាអគ្គនាយកក្រុមហ៊ុន សោភាសម្រស់ខ្មែរប្រេន និង ជាម្ចាស់ផលិតកម្ម HB Production បានប្រកាសតែងតាំងជាតារាចម្រៀងកុងពេញសិទ្ធរយៈពេល5ឆ្នាំ ហើយហ្នឹងធ្វើBA ផលិតផលឡេការពារកំដៅថ្ងៃ និងហ្វូមលាងមុខផងដែរ។




















