កាលពីយប់ថ្ងៃទី១០ មករា ថៅកែហាងវីហ្វ្រេន ដែលត្រូវគេស្គាល់ថាជាផលិតករដាក់ហ៊ុនក្នុងរឿង«សរសរកន្លោង» បានធ្វើពិធីសម្ពោធវីឡា២ទម្លាយចូលគ្នាយ៉ាងអធឹកអធម ដោយមានសុទ្ធសឹងតែតារាជាច្រើននាក់ចូលរួម។ យ៉ាងណាមិញ វត្តមានតារាដែលបានឃើញនោះ ម្ចាស់ពិធីប្រកាសថា ជាចំនួនតិចនៅឡើយប៉ុណ្ណោះ។
តារាដែលបានបង្ហាញវត្តមាននៅក្នុងពេលនោះរួមមាន កញ្ញា ពៅ លីដា កញ្ញា ទឹម រដ្ឋា លោកអេឡិច ចន្ត្រា អ្នកនាង ពេជ្រ ខេនឌី លោក រតនៈ វិសិទ្ធិ អ្នកនាង ទូច ស្រីលក្ខណ៍ អ្នកនាង លី ម៉ារីណា លោកគ្រូសៀកសូវីត កញ្ញា ញឹម ចាន់ថន កញ្ញា វ៉ាង ស្រីណូ និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀត។
លោក ចេង វណ្ណា និយាយថាវត្តមានតារាដែលបានឃើញនោះ បើត្រូវបានអញ្ជើញមកចូលរួមទាំងអស់ គឺច្រើនជាងនេះឆ្ងាយណាស់។ នៅក្នុងថ្ងៃនោះ លោកក៍បានរៀបចំនំខួបអោយម្ចាស់ខួបជាច្រើនរូប ដែលមានថ្ងៃកំណើតកាលពីថ្មីៗ។ កញ្ញា ទឹម រដ្ឋា បង្ហាញអារម្មណ៍រំភើបហួសប្រមាណ ដែលនៅអង្គុយក្នុងតុសុខៗ ក៍ត្រូវបានពិធីករប្រកាសហៅឈ្មោះអអោយមកផ្លុំនំខួប នៅកណ្ដាលចំណោម។
ចង់ដឹងថា ទិដ្ឋភាពតារាៗក្នុងពិធីរបស់លោក មានសកម្មភាព និងសម្រេស់ទាក់ទាញយ៉ាងណា សូមអញ្ជើញទស្សនា៖




































