បន្ទាប់ពីមើលចិត្តគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ទីបំផុតម្ចាស់បទ « មាន់ស្រែ » ដ៏ល្បី គឺកញ្ញា រ៉ាប៊ី បានសម្រេចចិត្តចូលរោងការជាផ្លូវការជាមួយនឹងអនាគតស្វាមីដែលជាកូនកាត់បរទេស នៅថ្ងៃនេះហើយ។
សង្កេតឃើញថានៅក្នុងកម្មវិធីហែរជំនូនពេលព្រឹករបស់កញ្ញា រ៉ាប៊ី ក៏មានវត្តមានភ្ញៀវកិត្តិយសច្រើនសន្ធឹក បានទៅចូលនៅក្នុងថ្ងៃពិសេសខណៈវត្តមានអ្នកចូលរួម មិត្តៗសិល្បៈករមួយចំនួនធំក៏បានទៅអបអរនាព្រឹកថ្ងៃទី 09 ឧសភា 2025 នេះ។
