នេះគឺជាដំណឹងដ៏គួរឱ្យសោកសង្រេងសម្រាប់តារាចម្រៀងស្រីជើងចាស់គឺអ្នកនាង សួន ចន្ថា ដែលត្រូវបានបាត់បង់ស្វាមីជាទីស្រឡាញ់ទៅជារៀងរហូតក្រោយមិនអាចយកឈ្នះនូវជម្ងឺរប្រចាំកាយបានបន្ទាប់ពីធ្វើការសម្រាកព្យាបាលអស់រយៈពេលយ៉ាងយូរខែ ឆ្នាំមកហើយក្ដី។
គួរបញ្ជាក់ផងដែរថា ដោយយោងតាមការបង្ហោះនាពេលកន្លងមករបស់អ្នកនាង សួន ចន្ថា បានឱ្យដឹងថា ស្វាមីរបស់អ្នកនាងគឺមានជម្ងឺរប្រចាំកាយគឺ ជម្ងឺរលើសឈាម និង ទឹកនោមផ្អែមមកជាយូររ៉ំារៃណាស់មកហើយ ហើយអ្នកនាងក៏បានតស៊ូព្យាបាល និង មើលថែរទាំស្វាមីរហូតមកដល់ថ្ងៃដែលគាត់លាចាកលោកនៅថ្ងៃទី 02 ខែ ឧសភា នេះ។
អាស្រ័យដូចជាការជូនដំណឹងខាងលើនេះ ក្រុមការងារផ្ទះតារា សូមចូលរួមរំលែកទុក្ខ និង ផ្ញើរជូនដំណឹងនេះទៅកាន់អ្នកគាំទ្រ ក៏ដូចជាមិត្តៗសិល្បៈកររួមអាជីពរបស់អ្នកនាងឱ្យទទួលនូវដំណឹងដ៏ក្រៀមក្រំ និង ចូលរួមរំលែកទុក្ខជូនដល់គ្រួសារអ្នកនាង សួន ចន្ថា តាមការគួរ។