កាលពីថ្ងៃទី៣ មេសា ឆ្នាំ២០២៥ ផលិតផលខោទឹកនោម JuJu & Pony បានរៀបចំសង្ក្រាន្តយ៉ាងកក្រើក នៅផ្សារទំនើប Aeon 2 ដោយបានដឹកនាំសិល្បករ និង ក្រុមការងារលេងល្បែងប្រជាប្រិយ នៅកណ្ដាលផ្សារតែម្ដង ខណៈដែលក្នុងពិធីសង្ក្រាន្តនោះ គឺមិនតម្រូវអោយអ្នកចូលរួមចំណាយអ្វីទាំងអស់ គឺគ្រាន់តែចុះឈ្មោះលេងល្បែងប្រជាប្រិយ គឺបានឈ្នះរង្វាន់យ៉ាងសន្ធឹកតែម្ដង។
ក្នុងនោះគេក៏ឃើញអតិថិជន ដែលជាអ្នកប្រើខោទឹកនោម JuJu & Pony ដែលជាតារាសិល្បៈ ដូចគ្នាគូស្នេហ៍ លោក ឃុន វុត្ថា និង តារា Tik Tok មួយចំនួន ទៅចូលរួមផងដែរ ដើម្បីទៅលេងល្បែងប្រជាប្រិយ និង ទៅផ្សងសំណាងយករង្វាន់។
កំពូលតារាកំប្លែង នាយពែកមី ក៏មានវត្តមាននាំលេងល្បែងដ៏សប្បាយនៅកម្មវិធីនោះដែរ។ អ្វីដែលគួរសរសើរគឺ ក្រុមហ៊ុនបានច្នៃល្បែងប្រជាប្រិយខ្មែរ អោយអាចលេងនៅក្នុងផ្សារទំនើបបាន ដោយច្នៃល្បែងវាយក្អម ទៅជាប្រើប៉ោងប៉ោងជំនួស និង ច្នៃល្បែងបោះអង្គុញ ទៅជាបោះចូលឡូត៍ ដើម្បីយករង្វាន់នៅក្នុងឡូតិ៍ ដែលបោះចូលនោះតែម្ដង។
ល្បែងប្រជាប្រិយចោលឈូង ក៏ត្រូវបំលែងជាគប់គ្រាប់ឈូងចូលរន្ធ ដើម្បីអោយសមស្របនឹងបរិយាកាសនៅក្នុងផ្សារ។ ក្រៅពីលេងល្បែងប្រជាប្រិយ តារាសិល្បៈ រួមមាន អ្នកនាង ឈុំភួយ អ្នកនាង យិន ស្រីពៅ កញ្ញា តាក់វ៉ាន់ លោក ពេជ្រ កូកូ លោក រ៉ាស៊ី ណាវ៉ាត្រា និង តារាចម្រៀង កញ្ញា ពន្លក ក៏នាំភ្ញៀវលេងល្បែងដណ្ដើមកៅអី និង រាំកម្សាន្តយ៉ាងសប្បាយរីករាយ។
មានការសរសើរចំពោះក្រុមហ៊ុន ខោទឹកនោម JuJu & Pony យ៉ាងខ្លាំង ដែលបានរៀបចំកម្មវិធីមួយនេះ ជាពិសេសគឺបានរំលេចអោយមានការលើកកម្ពស់ល្បែងប្រជាប្រិយខ្មែរ នៅមុនឱកាសចូលឆ្នាំខ្មែរមកដល់តែម្ដង។