ត្រៀមរាំចូលឆ្នាំ ជាមួយ MV ថ្មីរបស់លោក ឥន្ទ និម្មិត

0


កាលពីថ្ងៃទី 20 ខែ មីនា ឆ្នាំ2025 ថ្មីៗនេះ តារាចម្រៀងលោក ឥន្ទ និម្មិត បានដឹកនាំក្រុមការងារផលិតកម្ម ត្រចៀកកាំ ចេញថត MV អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដោយបញ្ចប់ទៅយ៉ាងជោគជ័យ ជាលក្ខណៈទ្រង់ទ្រាយធំមួយដែលសុទ្ធសឹងតែជាចង្វាក់ឆឺតៗប្រពៃណីខ្មែរ និង បទញ៉ាក់ត្រៀមអង្រួនក្នុងវង់រាំផងដែរ។

MV បទចម្រៀង2បទរបស់លោក ឥន្ទ និម្មិត រួមមាន « តោះលេងប៉ាតម្សៅ » និង បទ « ស្រលាញ់ផ្កាស្រុកយើង » នឹងត្រូវផលិតចេញក្នុងពេលឆាប់ៗខាងមុខនេះ ខណៈតួសម្ដែង ក៏ដូចជាអ្នករាំជាច្រើននាក់ សុទ្ធសឹងតែជាតារាកិត្តិយសល្បីៗជាច្រើនរូប ញ៉ំាងឱ្យទាំងសាច់ភ្លេង អត្ថន័យ និង ទស្សនីយ៍ភាពនៃបទចម្រៀងរបស់លោកនីមួយៗកាន់តែមានរសជាតិ និង គួរឱ្យទាក់ទាញផងដែរ។

ចាំមើលថាតើ MV ថ្មីរបា់លោក ឥន្ទ និម្មិត នឹងមានអ្វីប្លែកជូនដល់ពុកម៉ែបងប្អូននាឱកាសឆ្នាំថ្មីដែលកំពុងកៀកមកដល់ កុំភ្លេចតាមដានទាំងអស់គ្នានៅក្នុងពេលឆាប់ៗនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here