ពែកមី និង ពូចក់ សរសើរទឹកចិត្តក្រុមហ៊ុន JuJu & Pony ថ្ងៃប្រកួតបាល់ទាត់

0

ក្នុងឱកាសប្រកួតបាល់ទាត់ នៅវិទ្យាល័យកំពង់ពពិល នៅស្រុកពារាំង ខេត្តព្រៃវែង តារាសម្ដែងលោក ពែកមី និង លោក ជីងចក់ បានកោតសរសើរចំពោះម្ចាស់ក្រុមហ៊ុនខោទឹកនោម JuJu & Pony យ៉ាងខ្លាំង ដែលបានបរិច្ចាគផ្ទាល់ខ្លួន រៀបចំការប្រកួតបាល់ទាត់រវាងក្រុមផ្ការីកគ្រប់រដូវ និង ក្រុមវិទ្យាល័យកំពង់ពពិល ហើយរៀបចំដល់ទៅ៣ប្រកួតដែលចំណាយថវិកាច្រើនទៅទៀត ដែលធ្វើអោយការប្រកួតបាល់ទាត់មួយនេះ អាចប្រព្រឹត្តិទៅបានយ៉ាងកក្រើក។

នាយពែកមី ថា បើគ្មានការជ្រោមជ្រែងពីក្រុមហ៊ុនខោទឹកនោម JuJu & Pony ការប្រកួតមួយនេះ គឺពិតជាត្រូវចំណាយច្រើន ពិសេសលើការបោះពុម្ពអាវ និង ការចំណាយផ្សេងៗ។ ក្នុងនោះការប្រកួតដែលមានដល់ទៅ៣គូ គឺរឹតតែត្រូវចំណាយច្រើន ដែលជាបន្ទុករបស់លោកដែលជាមេក្រុម។

មិនខុសគ្នាដែរ លោក ជីងចក់ បានលើកឡើងថា ការជួយជ្រោមជ្រែងរបស់ក្រុមហ៊ុន JuJu & Pony គឺជាការរួមចំណែកដ៏ធំ ក្នុងការលើកកម្ពស់ និង លើកស្ទួយវិស័យបាល់ទាត់ ហើយលោកក៏ចង់អោយក្រុមហ៊ុនមួយនេះ រួមចំណែកចូលរួមការប្រកួតរបស់ក្រុមផ្ការីកគ្រប់រដូវអោយបានច្រើន ដើម្បីជាចលករជួយជំរុញ ដល់កីឡាករ ពិសេសគឺយុវវ័យ ដែលស្រលាញ់កីឡា។

លោក រតនា នាយកទីផ្សារប្រចាំក្រុមហ៊ុន JuJu & Pony បានចាប់អារម្មណ៍ថា ក្រុមហ៊ុនពិតជាមានក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមរៀបចំការប្រកួតដ៏ធំមួយនេះ។ ក្រុមហ៊ុនក៏នឹងគម្រោងបន្តជួយលើការប្រកួតលើកក្រោយៗ និង ជួយជាប្រយោជន៍ដល់ការងារសង្គម ដើម្បីបំផុសនូវសកម្មភាពល្អៗនៅក្នុងសង្គមផងដែរ ដើម្បីជាកាដូដល់អ្នកគាំទ្រ ដែលជាអតិថិជនរបស់ក្រុមហ៊ុន ដែលចង់ឃើញក្រុមហ៊ុនចូលរួមចំណែកជួយដល់សង្គម ក្រោយពេលអាជីវកម្មជោគជ័យ។

នៅក្នុងពិធីនោះ ក្រុមហ៊ុនក៏បានបោះពុម្ពអាវកីឡាចំនួន២០០អាវ ចែកជូនដល់ក្មេងៗផងដែរ ដើម្បីបំផុសអោយយុវវ័យ ស្រលាញ់កីឡា។

LEAVE A REPLY

Please enter your comment!
Please enter your name here