នាល្ងាចថ្ងៃទី 13 ខែ មីនា ឆ្នាំ 2025 មុននេះ ស្ថាប័ន Miss Cosmo Cambodia បានប្រារព្ធធ្វើកម្មវិធីបំពាក់ឈៀងជូនបេក្ខនារី និង បង្ហាញខ្លួន candidates ដែលមានវត្តមានស្រីស្អាតដែលជាបវរកញ្ញាជើងចាស់ និង ជើងថ្មីសរុបចំនួន 25រូបទទួលបានឈៀង និង ស្លាកលេខសម្គាល់ខ្លួនជាផ្លូវការ រង់ចាំតែថ្ងៃចូលកងប្រកួតដែលនឹងត្រៀមប្រារព្ធធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។
សង្កេតឃើញថា ឆ្នាំទី2 នៃកម្មវិធី Miss Cosmo Cambodia ឆ្នាំ2025 កម្មវិធីថ្មីសន្លាងនៅកម្ពុជាក្នុងចំណោមវិស័យបវរកញ្ញាអាចរកបាននូវបេក្ខភាពសុទ្ធតែជើងខ្លាំង និង ស្រស់ស្អាតជាច្រើនរូប ហាក់កំពុងធ្វើឱ្យហ្វេនៗរបស់បវរកញ្ញានីមួយៗកំពុងតែប្រទាញប្រទុងគ្នាក្នុងការទស្សន៍ទាយថាតើអាយដលរបស់ខ្លួនរូបណានឹងក្លាយជាម្ចាស់មកុដ។
ខាងក្រោមនេះគឺជាវត្តមានផ្លូវការរបស់បេក្ខភាព Miss Cosmo Cambodia ទាំង 25រូប នៅក្នុងថ្ងៃបំពាក់ឈៀងជាផ្លូវការ៖
















































