សាលា ស្រណោះតន្ត្រី ត្រៀមបញ្ជូនសិស្សទៅប្រកួតប្រជែងផ្នែកតន្ត្រី Piano និង ចម្រៀងក្លាសិក នៅសហរដ្ឋអាមេរិក និង តៃវ៉ាន់ ក្រោយបញ្ចប់ពិធីប្រគល់ពានយ៉ាងកក្រើក

0

កាលពីថ្ងៃទី2 ខែមីនា ឆ្នាំ2025មុននេះ លោក សូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី បានរៀបចំពិធីប្រគល់ពានយ៉ាងកក្រើក ជូនដល់ម្ចាស់ជ័យលាភីសរុបចំនួនជាង80រូប បន្ទាប់ពីកូនខ្មែរទាំងនេះ បានប្រកួតប្រជែងផ្នែកតន្ត្រីព្យាណូ និង ចម្រៀងក្លាសិកបានជោគជ័យ។

ការប្រគល់ពាននេះ គឺធ្វើឡើងបន្ទាប់ពីសាលារបស់លោកទទួលបានសិទ្ធិក្នុងការជ្រើសរើសកូនខ្មែរ អោយចេញទៅប្រកួតផ្នែកតន្ត្រី និង ចម្រៀង នៅសហរដ្ឋអាមេរិក និង នៅកោះ តៃវ៉ាន នាពេលខាងមុខនេះ។

យោងតាមការប្រកាស គឺអ្នកឈ្នះពានទាំងជាង80រូប បានប្រកួតប្រជែងគ្នាជាយូរមកហើយ ឆ្លង់កាត់ការប្រកួតវិញ្ញាសារជម្រុះច្រើនដំណាក់ការទំរាំឈានមកដល់ថ្ងៃនេះ ហើយការប្រកាសពាន ដែលបានធ្វើឡើងនេះ គឺអ្នកឈ្នះពានមាសនឹង ពានប្រាក់គឺបានបន្តការប្រកួតតំណាងប្រទេសកម្ពុជា ទៅកាន់ឆាកអន្តរជាតិនៅ សហរដ្ឋអាមេរិក និង កោះតៃវ៉ាន ផងដែរ។

អ្វីដែលពិសេសនោះគឺ ក្នុងកម្មវិធីប្រគល់ពានជូនដល់សិក្សានុសិស្សដែលបានបានរៀនតន្រ្តីនៅសាលា ស្រ ណោះតន្រ្តី ទាំងជាង80រូប គឺមានកាប្រកាសជ្រើសរើសTop10កំពូល ហើយក្នុងចំណោមជើងខ្លាំងទាំង10គណៈកម្មការចំរ៉ាញជ្រើសរើសTop3ចុងក្រោយដើម្បីទទួលបានពានមាស ពានប្រាក់ និងពានសម្រិតកំពូលចុងក្រោយ។

ដោយម្ចាស់ពានធំទាំង3គឺមានប្រគល់ពាន អមដោយទឹកប្រាក់ផងដែរ ក្នុងនោះសម្រាប់ម្ចាស់ពានមាស ទទួលបានទឹកប្រាក់2,000,000.00រៀល ម្ចាស់ពាន់ប្រាក់ទទួលបានទឹកប្រាក់1,200,000.00រៀល និងម្ចាស់ពានសម្រិតទទួលបានទឹកប្រាក់ 800,000.00រៀន។

លោក សូ ស្រណោះ ថាកូនខ្មែរកាន់តែមានសមត្ថភាព ទើបការប្រកួតដ៏ធំមួយនេះ អាចរកឃើញម្ចាស់ពានមាសដល់ទៅ50រូប ម្ចាស់ពានប្រាក់25រូប និងពានសម្រិត15រូប ក្នុងចំណោមសិស្សជាង80រូប ដែលឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញក្រោមវត្តមានគណៈកម្មការអន្តរជាតិជាច្រើនរូបនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here