លោកជំទាវអ្នកឧកញ្ញា ម៉ៅ ចំណាន បង្ហាញជំហរជ្រោមជ្រែងលើកស្ទួយសិល្បៈករ ថ្ងៃសម្ភោធទីស្នាក់ការថ្មីនៃសមាគម

0

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ មុននេះសមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធីសម្ពោធស្នាក់ការថ្មីរបស់ខ្លួន ក្រោមវត្តមានថ្នាក់ដឹកនាំជាច្រើនរូប និងសិល្បករសិល្បការិនី ចាសថ្មីល្បីឈ្មោះចូលរួមយ៉ាងកក្រើកកម្មវិធី ប្រកបដោយមហានក្ខតត្តឫក្ស និងវិសេសវិសាល។កម្មវិធីនេះក្រៅពីការកាត់ខ្សែបូរសម្ពោធសមាគមជាផ្លូវការ ក៏មានការច្រើនរាំសប្បាយៗ និង ពិសាអាហារសាមគ្គីជាមួយនឹងសិល្បករសិល្បការិនី ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាផងដែរ។

ក្នុងនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានធ្វើកិច្ចសំណេះសំណាលស្វាគមន៍ ផ្តល់ភាពកក់ក្តៅ និង បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់សិល្បករ ជាពិសេសសមាជិក សមាជិកា របស់សមាគម។ថ្ងៃសម្ភោធ សមាគម សិល្បករសិល្បការិនីបានសម្តែងអាម្មរណ៍រំភើបយ៉ាងក្រៃលែង ដោយសារតែប្រធានសមាគម មានការរៀបចំឱ្យមានទីស្នាក់ការច្បាស់លាស់ ដើម្បីអោយមានភាពងាយស្រួលក្នុងបម្រើសេវាផ្សេងៗ ជូនសិល្បករ សិល្បការិនី ផងដែរ។​ គួរបញ្ជាក់ផងដែរថា៖ ទីស្នាក់ការ​ថ្មីរបស់សមាគមសិល្បករខ្មែរ មានទីតាំងស្ថិតតាមបណ្តោយ ផ្លូវលេខ៣៧៦ ក្រុមទី៥១ ភូមិ១ ផ្ទះលេខ ៣៩ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

➡️ខាងក្រោមនេះគឺជាទិដ្ឋភាពខ្លះៗរបស់សិល្បករនៅក្នុងពិធី៖

LEAVE A REPLY

Please enter your comment!
Please enter your name here