ត្រឡប់មកវិញដើម្បីបង មកជាមួយរសជាតិថ្មី រឿង « ម៉ែក្រឡាភ្លើង » វគ្គ២

0

មិនឱ្យខកបំណងក្នុងការរង់ចាំនូវរឿង « ម៉ែក្រឡាភ្លើង » វគ្គ២ ដែលជាភាពយន្តខ្នាតធំដំបូងបង្អស់ដែលឈ្នះពានប្រចាំឆ្នាំក្នុងស្រុកកាលពីវគ្គ1 រួចមកហើយ មកដល់ពេលនេះវត្តមានវគ្គ2 ដែលទស្សនិកជនកំពុងរង់ចាំក៏បានដាក់សម្ភោធជាផ្លូវការណ៍ហើយកាលពីថ្ងៃទី 24 ខែ កុម្ភៈ ឆ្នាំ2025មុននេះ នៅរោងភាពយន្ត លេជេន បាយ អាយស៍ ក្នុងផ្សាទំនើប ជីបម៉ុង មេហ្គាមល271។

រសជាតិថ្មីនៃវគ្គ2 នេះ ធានាថាពិតជាប្លែក ប្រទាក់ក្រឡាគ្នាពីមួយវគ្គទៅមួយវគ្គ ទាំងកំសត់ លាយឡំនឹងសំណើច។ នៅក្នុងផ្ទៃរឿងក្រៅពីរំឮក និង បង្ហាញពីអនុស្សាវរីយ៍កាលពីវគ្គ1 ឱ្យអ្នកទស្សនាចងចាំតួអង្គនាង នួន ដែលជាម្ដាយម្នាក់ដែលបង្ហាញក្ដីស្រឡាញ់ និង ការលះបង់ចំពោះកូនៗបើទោះបីជាខ្លួនក្លាយទៅជាខ្មោចយ៉ាងណាក្ដី តែនៅក្នុងវគ្គថ្មីនេះទស្សនិកជននឹងទទួលបាននូវអារម្មណ៍ដិតដាម និង ការចងចាំថ្មីមួយទៀតដែលអ្នកនិពន្ធបានរំលេចនូវក្ដីស្រឡាញ់ដ៏ធំធេងពីសំណាក់គ្រួសារ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ និង គួរឱ្យសរសើរជាងនេះទៅទៀតប្លង់ថតនៅក្នុងរឿង « ម៉ែក្រឡាភ្លើង » វគ្គ២ នេះកាន់តែបង្ហាញឱ្យឃើញពីទឹកដៃ និង ភាពច្នៃប្រឌិត ប៉ិនប្រសព្វរបស់ផលិតករខ្មែរយើងកាន់តែខ្លាំងៗឡើង។ ខណៈទាំងប្លង់ ទាំងតួសម្ដែង រួមទាំងប៉ារ៉ូលនៃសាច់រឿង បង្កប់ទៅដោយខ្លឹមសារអប់រំ និង កំសត់ អាចឱ្យអ្នកទស្សនា មានទាំងទឹកភ្នែក និង ស្នាមញញឹមដោយមិនដឹងខ្លួន។

រឿង « ម៉ែក្រឡាភ្លើង » វគ្គ២ នេះដែរ នឹងមានចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី 27 ខែ កុម្ភៈ ឆ្នាំ 2025 នេះ ហើយ កុំភ្លេចជៀវសំបុត្រចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជាចលករគាំទ្រភាពយន្តខ្មែរដើម្បី ធ្វើឱ្យវិស័យកុនខ្មែរកាន់តែរីកចម្រើនឈ្ពោះទៅមុខទ្វេរដងថែមទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here