មិននឹកស្មានដល់ លោកស្រី កាន់ ចន្ថា អគ្គនាយិកាក្រុមហ៊ុន Pichy P-White បានធ្វើពិធីបើកសម្ពោធផលិតផលថ្មី និង តែងតាំង BA យ៉ាងកក្រើកតារាសិល្បៈកាលពីថ្ងៃទី23 ខែ កុម្ភៈ ឆ្នាំ2025មុននេះ។
តារាល្បីៗ ដែលសុទ្ធតែកំពុងផ្ទុះការគាំទ្រនៅលើបណ្ដាញសង្គម រហូតដល់8រូប ត្រូវលោកស្រី កាន់ ចាន្ថា ម្ចាស់ប្រេន Pichy តែងតាំងជា BA និង ជាអ្នកផ្សព្វផ្សាយផ្ដាច់មុខ ខណៈដែលការចំណាយលើការតែងតាំងនេះ ត្រូវគេដឹងថាមានខ្ទង់ចំណាយខ្ពស់មិនធម្មតា។
ក្នុងនោះតារាល្បីៗដែលត្រូវតែងតាំងរួមមាន ដូចជា តារាពេញនិយមសម្តីផ្អែក លោក ព្រី ,តារាសម្តែង កញ្ញា រចនា រ៉ាវ៉ាឌី ,កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ,តារាចម្រៀងលោក ថៃ អតិជាតិបុត្រ ,បវរកញ្ញាវ័យក្មេង លី វេជ្ជរ៉ា ,កញ្ញា ខុន ស្រីខួច Miss Global Cambodia 2025,កញ្ញា សៃ ហ្វុន 1st runner up Miss Universe Cambodia 2023 , កញ្ញ វ៉ា ម៉ាលីណា បេក្ខភាពmiss Supranational Cambodia2025 និង មានតារាtixtox អ្នកប្រម៉ូតល្បីៗ ដែលមានតម្លៃខ្លួនកប់ៗក៏ត្រូវបានក្លាយជា BA ជាបន្តបន្ទាប់ផងដែរ។
ដោយឡែកកម្មវិធីនេះក្រៅពីការតែងតាំង BAជាផ្លូវការក៏មានការចាប់រង្វាន់ជូនទៅដល់តំណាងចែកចាយ ភ្ញៀវកិត្តិយសដែលបានចូលរួមដោយផ្ទាល់ក្នុងកម្មវិធី ហើយក៏មានការថតរូបសប្បាយសប្បាយអនុស្សាវរីយ៍ល្អៗជាមួយ សិល្បករ សិល្បការិនីនិងតំណាងចែកចាយរបស់ក្រុមហ៊ុន Pichy P -Whiteផងដែរ។



















