ស្ថាបនិកគ្រួសារតារាកម្ពុជា ក្លាយជាគណកម្មការផ្លូវការមួយរូបនៃកម្មវិធីប្រកួត Miss Global អន្តរជាតិ 2024-2025 ដែលកម្ពុជាក្លាយជាម្ចាស់ផ្ទះ 50%

0

នៅមិនសល់ប៉ុន្មានថ្ងៃទៀតនោះទេដែលកម្មវិធីលំដាប់អន្តរជាតិ Miss Global International លើកទី11 នឹងមានវត្តមានជាថ្មីម្ដងទៀតនៅលើទឹកដីអច្ឆរិយៈនៃកម្ពុជាយើងជាលើកទី3 ក្នុងនាមជាម្ចាស់ផ្ទះពាក់កណ្ដាលនៃកម្មវិធី ជាមួយនឹងប្រទេសថៃនៅក្នុងឆ្នាំនេះ ក្រោយទទួលបានជោគជ័យកាលពីឆ្នាំមុនៗរួចមកហើយ។

ក្នុងនោះផងដែរ លោក ផាត់ ដារ៉ារដ្ឋ ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិកនៃក្រុមគ្រួសារតារាកម្ពុជា និង ជា ចាងហ្វាងស្ថាប័ន សារព័ត៌មានផ្ទះតារា ក៏ត្រូវបានផេកផ្លូវការរបស់ Miss Global Cambodia ប្រកាសថានឹងក្លាយជាគណកម្មការមួយរូប ដែលជាអ្នកវាយតម្លៃ និង ដាក់ពិន្ទុជូនបេក្ខភាពមកពីបណ្ដាប្រទេសផ្សេងៗប្រមាណ70ប្រទេស នៃកម្មវិធីលំដាប់អន្តរជាតិមួយនេះ ក្នុងចំណោមគណកម្មការដែលមានបទពិសោធន៍ និង មានពាក់ព័ន្ធមកពីបណ្ដារប្រទេសផ្សេងៗទៀតផងដែរនៅក្នុងឆ្នាំនេះ។

ក្នុងនោះផងដែរ លោកមិនត្រឹមតែជាគណៈកម្មការនៃកម្មវិធីធំមួយនេះ ស្ថាប័នសារព័ត៌មានផ្ទះតារាក៏នឹងក្លាយជាអ្នកជ្រោមជ្រែងនូវក្នុងការផ្សព្វផ្សាយ និង គាំទ្រយ៉ាងពេញទំហឹងនៅក្នុងបេសកកម្មដ៏អស្ចារ្យមួយនេះនៅក្នុងទឹកដីប្រទេសកម្ពុជានៅវគ្គសំខាន់ៗជាច្រើន។

គួរបញ្ជាក់ផងដែរថាបវរកញ្ញាប្រមាណ70ប្រទេសជាងនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី 22 ខែ កុម្ភៈ នេះ ហើយក្នុងនោះកម្ពុជារបស់យើងនឹងក្លាយជាអ្នកចាត់ចែងនៅក្នុងឆ្នាំនេះមានដូចជាវគ្គ បំពាក់ឈៀងជាផ្លូវការ ការនាំបវរកញ្ញាទៅធ្វើទស្សនកិច្ចដើម្បីប្រូម៉ូតតំបន់កំសាន្តនានា កម្មវិធីសប្បុរសធម៌ និង សកម្មភាពពិសេសៗផ្សេងទៀតរហូតដល់ថ្ងៃទី 3 ខែមីនា ឆ្នាំ 2025 ទើបបវរកញ្ញាទាំងអស់នឹងត្រឡប់ទៅកាន់ប្រទេសថៃដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here