មកដល់ថ្ងៃទី១៩ កុម្ភៈ នេះ តារាចម្រៀង ឆ័យលី ដាឡែន កើនវ័យមួយឆ្នាំទៀតហើយ ហើយបើទោះជាអ្នកនាង មិនបាននៅស្រុកខ្មែរ និង មិនបានធ្វើពិធីខួបកំណើតជួបជុំអ្នកសិល្បៈដួចមុនក្ដី តែក៏មានអ្នកស្រុកខ្មែរជូនពរអ្នកនាងច្រើនដែរ ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ។
អ្វីដែលគេចាប់អារម្មណ៍គឺអ្នកនាងនៅតែស្រស់ស្អាត និង បង្ហាញនូវស្ទីលទាក់ភ្នែក ដើម្បីជាការអបអរថ្ងៃខួបកំណើតរបស់ខ្លួន។ អ្នកនាងនិយាយថា ដ្បិតថាខ្លួនកំពុងរស់នៅអាមេរិក តែអ្នកនាងក៏នៅតែនឹករលឹកស្រុកកំណើត នឹករលឹកអ្នកម្ដាយ និង នឹកអ្នកសិល្បៈផងដែរ។
អ្នកនាងបញ្ជាក់ថា ខួនកំណើតឆ្នាំនេះអ្នកនាង បានកើនមួយឆ្នាំទៀតមែន តែនឹងមិនបណ្ដោយអោយវ័យចាស់តាមអាយុទេ ទើបអ្នកនាងនៅតែលេងខ្លួនតាមតែអាចធ្វើបាន ដើម្បីជាសិរីសួស្ដីក្នុងថ្ងៃកំណើតរបស់ខ្លួន។
អ្នកនាងថា ខ្លួននៅលើទឹកដីអាមេរិក ក្រៅពីមានការងារក្នុងហាងដូណាត ក៏នៅតែបន្តអាជីពចម្រៀង និង ពិធីការិនី តបតាមការអញ្ជើញរបស់បងប្អូនខ្មែរជាធម្មតាទេ។

