កាលពីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៥ រោងចក្រ Davida នៅប្រទេសកម្ពុជា ដែលជារោងចក្រវិចខ្ចប់ផលិតផលគ្រឿងសម្អាងដ៏ល្បីរបស់រោងចក្រ Davida នៅប្រទេសកូរ៉េ ត្រូវបានដៃគូជាជនជាតិកូរ៉េមួយក្រុម ចុះមកបំពេញទស្សនកិច្ច និង មកត្រួតពិនិត្យមើលសង្វាក់ផលិតកម្មបន្ថែម ដើម្បីធានាថារោងចក្រ Davida នៅប្រទេសកម្ពុជា គឺពិតជាបានអនុវត្តន៍ស្ដង់ដារក្នុងការវិចខ្ចប់ផលិតផលដែលបញ្ជូនមកពីកូរ៉េ ត្រឹមត្រូវតាមសង្វាក់ផលិតកម្ម១០០ភាគរយ។
លោក សាំង សីហា អគ្គនាយកក្រុមហ៊ុន Davida បញ្ជាក់ថា ដំណើរមកដល់របស់ដៃគូភាគហ៊ុន នៅរោងចក្រកូរ៉េនេះ គឺចង់បង្ហាញថា រាល់ផលិតផលរបស់ Davida ដែលកំពុងចរាចរលក់ គឺពិតជាផលិតផលរបស់រោងចក្រ Davida នៅក្នុងប្រទេសកូរ៉េពិតប្រាកដ ដោយគ្រាន់តែបញ្ជូនមកវិចខ្ចប់ នៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនផលិតផលសម្រេចមកកម្ពុជា។
មកដល់សព្វថ្ងៃ រោងចក្រ Davida កម្ពុជា គ្រាន់តែជាទីតាំងវិចខ្ចប់ នៅពេលផលិតផលពាក់កណ្ដាលសម្រេច ដែលផលិតនៅប្រទេសកូរ៉េតែប៉ុណ្ណោះ តែក្នុងពេលខាងមុខ រោងចក្រនេះ នឹងដំឡើងជារោងចក្រផលិតគ្រប់សង្វាក់ផលិតកម្ម។ ដូចគ្នាដែរ សម្រាប់ម្ចាស់អាជីវកម្ម ដែលចង់ផលិតប្រេនពិតៗ របស់កូរ៉េ គឺអាចទំនាក់ទំនង Davida នៅកម្ពុជា បាន ដោយរូបមន្ត និង វត្ថុធាតុដើម នឹងត្រូវបញ្ជូនមកពីកូរ៉េ ហើយ Davida នៅកម្ពុជាគឺជាអ្នកវិចខ្ចប់។
វត្តមានរោងចក្រ Davida នៅកម្ពុជានេះ មិនត្រឹមតែជួយអោយផលិតផលកូរ៉េ មានតម្លៃធូរជាងផលិតផលកូរ៉េដែលដឹកជញ្ជូនមកទាំងស្រុងប៉ុណ្ណោះទេ តែក៏ជួយផ្ដល់ការងារអោយកូនខ្មែរក្នុងរោចក្រផងដែរ។
ដូច្នេះហើយ ទើបលោកចាត់ទុកថា វត្តមានរបស់ជនជាតិកូរ៉េមកដល់រោងចក្រនេះ គឺកាន់តែជួយជំរុញដល់ផលិតកម្ម Davida នៅកម្ពុជា។

























