ថៅកែ EM និង ម្ចាស់គម្រោង ពៅ បូភ័ក្ក្រ ព្រមទាំងសប្បុរសជន ចែករំលែកក្ដីស្រឡាញ់ជូនតាស៊ីក្លូក្នុងថ្ងៃ 14 កុម្ភៈ

0

កាលពីព្រឹកថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ2025 ត្រូវនឹងថ្ងៃបុណ្យទិវានៃក្ដីស្រឡញ់ផងនោះ អ្នកស្រី ម៉ន ថារ័ត្ន អគ្គនាយិការគ្លីនិក EM Beauty និង អ្នកស្រី ពៅ បូភ័ក្ក្រ ម្ចាស់គម្រោងដីឡូតិ៍ គូលែនហូម នៅឯខេត្តសៀមរាប ក្នុងនោះក៏ឃើញមាន កញ្ញា ពេជ្រ ចរណៃ ព្រមទាំងសប្បុរជនជនមួយចំនួនផ្សេងទៀតជាច្រើន បានមូលមតិគ្នាចែកទានជូនដល់លោកពូៗដែលជាអ្នកធាក់ស៊ីក្លូប្រមាណជាង 100នាក់ នៅក្រោយផ្សាទំនើបAeon2 ដែលជាទីតាំងផ្ទាល់របស់គ្លីនិក EM។

នេះគឺជាទឹកចិត្តមនុស្សធម៌ចែករំលែកក្ដីស្រឡាញ់ដ៏ល្អប្រពៃដែលសប្បរសជនទាំងអស់ខាងលើបានធ្វើជូនចំពោះដល់អ្នកដែលទីទ័លពិតប្រាកដ មិនចំពោះតែថ្ងៃ 14 កុម្ភៈនេះឡើយ តែក៏បង្ហាញពីទឹកចិត្ត និង ការឈឺឆ្អាលចំពោះសុខទុក្ខអ្នកអត់ៗដែលគាត់ត្រូវការចាំបាច់បើទោះជាជំនួយមិនបានច្រើនលើសលប់ តែក៏ជាចំណែកមួយជួយឱ្យពួកគាត់យកទៅចម្អែតក្រពះ និង ដោះទ័លបានមួយពេលៗផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here