កាលពីថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2025 មុននេះ Mister Tourism World Cambodia 2024 បុរសរូបសង្ហាលោក ងួន សុធារិទ្ធ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតនៅលើកឆាកអន្តរជាតិ។កម្មវិធីនេះ មានបេក្ខជនមកពីបណ្តាប្រទេសជាង៣០ប្រទេសផ្សេងទៀតមកប្រកួត នៅក្នុងកម្មវិធី Mister Tourism World លើកទី៨ ដែលធ្វើឡើងនៅក្នុងប្រទេសវៀតណាម។
មុនការចេញដំណើរទៅប្រកួតលើឆាកអន្តរជាតិលោក ងួន សុធារិទ្ធ បានខិតខំហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងស្ទាត់ជំនាញ ទាំងការដើរ រូបរាង ការឆ្លើយសំនួរ និងអ្វីៗផ្សេងទៀតដែលកម្មវិធីចង់បាន ដើម្បីតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Mister Tourism World ។
ដោយឡែក បង្ហាញការតាំងចិត្តនៅចំពោះមុខអ្នកគាំទ្រ ក៏ដូចជាអ្នកសារព័ត៌មានក្នុងស្រុកលោក ងួន សុធារិទ្ធ បានប្ដេជ្ញានាំយកជយលាភីត្រឡប់មកកាន់ជាតិមាតុភូមិ ព្រមទាំងពាំនាំចំណេះដឹងថ្មី និងការចែករំលែកល្អៗពីក្រៅប្រទេសផ្សេងទៀតផង។ ព្រមជាមួយគ្នានេះដែរ Mister Turism World Cambodia សុំឱ្យមានការគាំទ្រយ៉ាងផុសផុលពីសំណាក់ប្រជាជនកម្ពុជា និង ហ្វេនៗនៅក្នុងការបោះឆ្នោតគាំទ្រលោកតាមរយៈការប្រកួតក្នុងវគ្គនីមួយៗក្នុងកម្មវិធីនាលើកនេះផង។
កួបញ្ជាក់ផងដែរថា:លោក ងួន សុធារិទ្ធ គឺម្ចាស់ពានឈុតបុរាណកម្រ ដែលរៀបចំដោយគ្រួសារតារាកម្ពុជា ក្នុងចំណោមបេក្ខភាពជាង៣០០នាក់ ដែលសុទ្ធតែជាអ្នកសិល្បៈ កាលពីឆ្នាំ២០១៨ ហើយលោកក៏ជាអតីតម្ចាស់ជ័យលាភីលេខ3កម្មវិធីកំពុងឆ្នៃ។ ការបង្ហាញខ្លួនក្នុងនាមជាអ្នកតំណាងកម្ពុជាលើកនេះ ថ្វីត្បិតតែគឺជាលើកទី១ លើឆាកអន្តរជាតិ តែគេចាត់ទុកថា មិនមែនជារឿងថ្មីសម្រាប់លោកនោះទេ ដោយសារតែលោកធ្លាប់មានបទពិសោធន៍ ក្នុងការប្រកួតសម្រស់ និង ក្នុងវិស័យដើរម៉ូដច្រើនលើករួចមកហើយ។
ការចេញទៅប្រកួតនេះ បាននាំយកប្រទេសកម្ពុជា ទង់ជាតិកម្ពុជា វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ជាពិសេសលោកបានលើកយក របាំងគេនខ្មែរយើងទៅបង្ហាញលើកអន្តជាតិផងដែរ។


