តារាកំប្លែង ប៉េងប៉ោង ទទួលបានឱកាសជា BA ឱ្យក្រុមហ៊ុន Cori Cori ក្រោយទើបតែក្លាយជាអ្នកម្ដាយថ្មីថ្មោង

0

ទោះបីស្ថិតក្នុងវ័យជ្រេក៏ពិតមែនប៉ុន្តែតារាកំប្លែងជើងចាស់អ្នកនាង មឿន និមល ហៅ ប៉េង ប៉ោង ដែលជាឈាមជ័ររបស់វីរៈសិល្បករលោក វីតាមីនសេ នៅតែអាចមានឱកាសក្នុងការក្លាយខ្លួនទៅជាអ្នកប្រម៉ូតផលិតផលឱ្យក្រុមហ៊ុន Cori Cori ដែលជាម៉ាកប្រេនខោទឹកនោមដ៏ល្បីមួយនៅលើទីផ្សាបន្ទាប់ពីទើបតែក្លាយជាអ្នកម្ដាយថ្មីថ្មោងនាអំឡុងពេល1ឆ្នាំចុងក្រោយនេះ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយផ្ទះតារាកាលពីល្ងាចថ្ងៃទី 09 ខែ មករា កន្លងផុតទៅនេះនៅក្នុងកម្មវិធីពិព័ណ៌កុមារដែលមានស្តង់ជាច្រើនរាប់រយក្នុងនោះ Cori Cori ក៏បានតាំងស្តង់ផងដែរ ហើយអ្នកនាង ប៉េងប៉ោង ក៏បានបង្ហាញក្ដីរំភើបជាខ្លាំងនៅពេលដែលក្រុមហ៊ុន Cori Cori បានផ្ដល់ឱកាសឱ្យខ្លួនក្នុងនាមជាតារាជើងចាស់មួយរូបឱ្យក្លាយជា BA ខណៈខ្លួនក៏មិនមែនជាតារាវ័យក្មេងត្រូវនឹង concept របស់ផលិតផលដែលត្រូវការតារាវ័យក្មេង ឬអ្នកម្ដាយវ័យក្មេងសម័យថ្មីក៏ដោយ។

តែក៏ជាការផ្ដល់នូវឱកាសការងារមួយឱ្យអ្នកនាងបានមកជួបជាមួយនឹងអ្នកគាំទ្រ ក៏ដូចជាតារាសិល្បៈដ៏ទៃទៀតដូចជា អ្នកនាង អ៉ីត នាយ តឹង នាយគ្រឿន និង ប្អូនស្រី ណាន ណាន ឱ្យមករួមការងារជាមួយគ្នា និង បង្ហាញខ្លួនឱ្យមហាជនបានឃើញមុខ បន្ទាប់ពីស្ងាត់ក្នុងវិស័យសិល្បៈរយៈពេលយូរ។

LEAVE A REPLY

Please enter your comment!
Please enter your name here