ក្រុមហ៊ុន Davida Cosmetic Industry Cambodia ជាសាខារបស់ក្រុមហ៊ុន Davida នៅប្រទេសកូរ៉េបានរៀបចំនូវកម្មវិធី“ថ្លែងអំណរគុណដល់ដៃគូតំណាងលក់និងសម្ពោធផលិតផលថ្មីរបស់ខ្លួន គឺសំឡីជូតមុខវីតាមីនអ៊ី និងវីនធ័រដេលីសាន់ស្រ្គីន” នៅសណ្ឋាគារ HIMAWARI កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ2025 ដោយមានការចូលរួមពីដៃគូតំណាងលក់ទាំងអស់ ព្រមទាំង Influencer ល្បីៗ ជាច្រើនរូបផងដែរ។
លោក សាំង សីហា អគ្គនាយកក្រុមហ៊ុន Davida Cosmetic Industry Cambodia បានមានប្រសាសន៍ថា៖ Davida Cosmetic Industry Cambodia បានសម្ភោធជាផ្លូវការនៅថ្ងៃទី27 ខែមករាឆ្នាំ2024ដែលមកទល់ពេលនេះមានអាយុកាល០១ឆ្នាំ១២ថ្ងៃដើម្បីបម្រើជូននូវសេវាកម្មមួយចំនួនដូចជាទទួលផលិតគ្រឿងសម្អាងអាហារបំប៉នផ្ទាល់ខ្លួនគ្រប់ប្រភេទនិងទទួលវេចខ្ចប់ទៅតាមតម្រូវការរបស់លោកអ្នកដែលជាម្ចាស់អាជីវកម្មស្របតាមស្ដង់ដាគុណភាពខ្ពស់ដែលវត្ថុធាតុដើមមកពីប្រទេសកូរ៉េ។
ក៏ដូចជាកាត់បន្ថយនូវពេលវេលានិងថវិកាផងដែរ។ជាក់ស្ដែងសម្រាប់ឆ្នាំ2025នេះស្របតាមផែនការយុទ្ធសាស្ត្រក្រុមហ៊ុនដាវីដានិងនាំចូលផលិតផលដែលមានគុណភាពខ្ពស់ស្ដង់ដាពីប្រទេសកូរ៉េជាច្រើនបន្ថែមទៀតដើម្បីបំពេញតម្រូវការទីផ្សារក៏ដូចជាផ្ដល់នូវគុណភាពសុវត្ថិភាពនិងភាពស្រស់ស្អាតដល់អ្នកប្រើប្រាស់គ្រប់ៗគ្នា។
លោក សាំង សីហា បានបន្ដថា៖ ក្រុមហ៊ុនដាវីដា ខសមេធីក អ៊ីនដាស្ទ្រី មកទល់ពេលនេះមានអាយុកាលត្រឹមតែ០១ឆ្នាំ១២ថ្ងៃប៉ុណ្ណោះ។ទោះបីជាក្រុមហ៊ុនមានវ័យនៅក្មេងក៏ពិតមែនប៉ុន្ដែក្រុមហ៊ុនបានធ្វើឲ្យផលិតផលរបស់ខ្លួនផ្ទុះលើទីផ្សារយ៉ាងឆាប់រហ័សនោះក៏ព្រោះតែក្រុមហ៊ុនមានធនធានបុគ្គលិកពូកែៗផលិតផលមានគុណភាពខ្ពស់ជាពិសេសខ្លាំងបំផុតគឺមានបងប្អូនដែលជាដៃគូតំណាងលក់ទាំងអស់តែម្ដង។
ក្នុងនាមលោកជាអគ្គនាយកក្រុមហ៊ុនដាវីដា ខសមេធីក អ៊ីនដាស្ទ្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅមិនអាចកាត់ថ្លៃបានចំពោះបងប្អូនដែលជាដៃគូតំណាងលក់ទាំងអស់ដែលមានការជឿជាក់ទុកចិត្តគាំទ្រជ្រោមជ្រែងឥតងាករេតាំងពីចាប់ផ្ដើមរហូតមកទល់ពេលនេះនិងនៅតែបន្តការគាំទ្រ ជឿជាក់មកលើក្រុមហ៊ុនតទៅមុខទៀត។













