អបអរសាទរពិធីសម្ភោធ និង បើកដំណើរការទីតាំងថ្មីក្រុមហ៊ុន ឱសថ SP Universe នៅបឹងកក់ ក្រោមវត្តមានយ៉ាងអធឹកអធមរបស់ក្រុមគ្រួសារតារាកម្ពុជា

0

កាលពីព្រឹកថ្ងៃទី 09 ខែមករា ឆ្នាំ2025 មុននេះ ក្រុមហ៊ុន SP Universe ដែលមានអ្នកស្រីប្រធាននាយកប្រត្តិបត្តិ សាត់ ស្រីពៅ ជាអគ្គនាយិកាបានបើកសម្ភោធនូវទីតាំងថ្មី SP STORE BK ដែលជាសាខាឱសថដ្ឋានលក់ផលិតផលពាក់ព័ន្ធជាមួយនឹងការបន្តពូជរបស់បុរសនារី និង ព្យាបាលនូវជម្ងឺកាមរោគផ្សេងៗត្រង់តំបន់ពិសេស ក៏ដូចជាអបអរសាទរការបើកដំណើរការ ៥ឆ្នាំរបស់ក្រុមហ៊ុន ឱសថ SP UNIVERSE ផងដែរ។

ឱសថស្ថានដែលជាសាលាថ្មីដែលអ្នកស្រី សាត់ ស្រីពៅ ទើបតែសម្ភោធបើកដំណើរការនេះផងដែរគឺមានទីតាំងស្ថិតនៅក្នុងតំបន់បឹងកក់ផ្ទាល់តែម្ដង។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ដើម្បីអបអរខួបគម្រប់5ឆ្នាំនៃការបើកដំណើរការក្រុមហ៊ុន SP Universe និង សាខាថ្មីនេះផងដែរ គ្រប់ផលិតផលរបស់ SP ក៏នឹងមានប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងពិសេសពី 5$ និង 9$ផងដែរ។

នៅក្នុងពិធីអបអរសាទរការបើកដំណើរការ ៥ឆ្នាំរបស់ក្រុមហ៊ុន ឱសថ SP UNIVERSE និង អបអរសាទរការបើកដំណើរការ SP STORE BK ជាផ្លូវការ គេក៏ឃើញមានវត្តមានយ៉ាងច្រើនកុះករពីសិល្បករសិល្បការិនីមកពីក្រុមគ្រួសារតារាកម្ពុជាដែលរៀបចំដោយលោក ផាត់ ដារ៉ារដ្ឋ ចូលរួមអបអរ និង គាំទ្រយ៉ាងពេញទំហឹងចំពោះភាពជោគជ័យ នៃការបើកសម្ភោធនូវទីតាំងថ្មីសន្លាងមួយទៀតរបស់អ្នកស្រី សាត់ ស្រីពៅ។







LEAVE A REPLY

Please enter your comment!
Please enter your name here